រថយន្តបែកកង់រេចង្កូតបុកដើមឈើ ស្លាប់ម្នាក់និងរបួសធ្ងន់ស្រាល២នាក់នៅស្រុកសំឡូត
ខេត្តបាត់ដំបង៖ រថយន្តបែកកង់រ៉េបុកដើមឈើ ស្លាប់ម្នាក់និងរបួសធ្ងន់ស្រាល២នាក់ ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី១៩ខែមិថុនាឆ្នាំ២០២០ នៅចំណុចភូមិតាន ឃុំមានជ័យ ស្រុកសំឡូត ខេត្តបាត់ដំបង។
សតម្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងដោយរថយន្តឡង់គ្រីស័រពណ៌ស្លែមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 2H – 4239 បើកបរក្នុងទិសដៅពីកើតទៅលិចល្បឿនលឿន លុះមកដល់កន្លែង កើតហេតុ ស្រាប់តែបែកកង់មុខរេចង្កូតមកខាងស្ដាំទៅបុកដើមចាមរី ពេញទំហឹងបណ្ដាលឱ្យមនុស្សម្នាក់ស្លាប់ និង២នាក់ទៀតរងរបួសធ្ងន់និងស្រាល។
សមត្ថកិច្ចបញ្ជាក់ថា អ្នកបើកបរឈ្មោះ ចន សុហិន ភេទប្រុស អាយុ៣២ឆ្នាំ (រងរបួសស្រាល) អ្នករួមដំណើរដែលបាត់បង់ជីវិត១. ឈ្មោះ ហួន ធី ភេទស្រី អាយុ៦១ឆ្នាំ (ស្លាប់) និងទី២.ឈ្មោះចន ចាន់រ៉ា ភេទប្រុស អាយុ២២ឆ្នាំ (រងរបួសបាក់ជើងស្ដាំ) អ្នកទាំងបីខាងលើរស់នៅភូមិសំឡូត ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង៕