លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្ថាបនាផ្លូវលំជូនប្រជាពលរដ្ឋប្រើប្រាស់ នៅស្រុកអូរជ្រៅ
បន្ទាយមានជ័យ៖ ដោយមើលឃើញការលំបាក និងតម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋរស់នៅក្នុងបឹងសិលា ឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ផ្លូវលំមួយខ្សែប្រវែង៧០០ម៉ែត្រ ទំហំ៥ម៉ែត្រ ដើម្បីសម្រួលដល់បងប្អូនធ្វើដំណើរ និងចូលទៅដឹកកសិផលផ្សេងៗ។
ស្រមតាមការសំណូមពរ ពីតម្រូវការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងអាជ្ញាធរឃុំចង្ហា ជំហានដំបូង ផ្លូវនេះគ្រាន់តែកសាងគ្រឹះលើកគម្រោងស្ថាបនាផ្លូវលំ ដែលលោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ លោក hey rehang លោក ហឿន យ៉ុក មេឃុំចង្ហា ព្រមទាំងក្រុមប្រឹក្សាឃុំ ភូមិ ស្មៀន មេប៉ុស្ត៍ បាននាំយកគ្រឿងចក្រលើក ធ្វើគ្រឹះជាបណ្តោះអាសន្នសិន។
ដោយមានការឧបត្ថម្ភរួមាន៖ ១.លោកឧត្តមសេនីយ៍ត្រី សិទ្ធ ឡោះ ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ ឧបត្ថម្ភ គ្រឿងចក្រ រយៈពេលចំនួន២០ថ្ងៃ និងថវិកា ចំនួន២.០០០.០០០៛(ពីរលានរៀល) ២.ឯកឧត្តម លន វាសនា សមាជិក្រុមប្រឹក្សាខេត្តឧបត្ថម្ភ ព្រេង ៥០លីត្រ និង៣.លោក hey rehang ១៥០.០០០៛ (មួយសែនប្រាំម៉ឺនរៀល )រួមទាំងមានការឧបត្ថម្ភ ថវិកាចូលរួមពីសប្បុរជន ប្រជាពលរដ្ឋ ជាម្ចាស់ដី ជាប់ផ្លូវ អមសងខាង មួយចំនួនទៀតដើម្បីទទួលបានផ្លូវប្រើប្រាស់ផងដែរ៕