ទីបំផុតរង្វង់មូលប្រាសាទឋានសួគ៌ក្រុងប៉ោយប៉ែតត្រូវរុះរើចេញ ក្រោយពីសាងសង់អស់ទឹកប្រាក់រាប់សែនដុល្លារ

ខេត្តបន្ទាយមានជ័យ៖ រង្វង់មូលក្រុងប៉ោយប៉ែត ជាប់និងច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត-ខ្លងឡឹកប្រទេសថៃ ដែលត្រូវបានអតីតលោក អភិបាលក្រុងប៉ោយប៉ែត សាន ស៊ានហូ ផ្តួចផ្តើមកសាងដោយយករូបសំណាក់ប្រាសាទកំពូលបី រំលេចធ្វើជាថ្មីដោយដាក់ឈ្មោះថា ជារង្វង់មូលប្រាសាទឋានសួគ៍ដ៏ធំ ត្រូវបានក្រសួងមហាផ្ទៃចេញលិខិតឲ្យរុះរើចេញវិញកាលពីថ្ងៃទី៣០ ខែកក្តដា ឆ្នាំ២០២០ ក្រោយពីសាងសង់អស់ទឹកប្រាក់រាប់សែនដុល្លារអាមេរិច។

ក្នុងហេតុថា ដោយសារតែអគារច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដែលកំពុងសាសង់នៅមាត់ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតមានរូបប្រាសាទកំពូលបី និងមានរចនាបទជាខ្មែររួចហើយ និងដើម្បីការពារផលប៉ះពាល់ប្រព័ន្ធការពារដោយសុវត្ថភាពស្វ័យប្រវត្តិនៃរនាំងបាំងផ្លូវរថភ្លើងឆ្លងកាត់ផ្លូវជាតិ និងកិច្ចព្រមព្រៀងដឹកជញ្ជូនផ្លូវដែករវាងព្រះរាជាណាក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ដែលតម្រូវឲ្យរដ្ឋបាលខេត្តបន្ទាយមានជ័យត្រូវបញ្ឈប់ការសាងសង់ និងត្រូវរុះរើសំណង់ប្រាសាទរង្វង់មូលនេះចេញវិញ។

ប្រភពថា ចំពោះតម្លៃដេញថ្លៃនៃការរុះរើសំណង់រង្វង់មូលដែលសាងសង់បានចេញជារូបរាងដែលមានកំពស់បីជាន់ហើយនេះ ត្រូវចំណាយទឹកប្រាក់ប្រមាណជា៦០,០០០ដុល្លារអាមេរិក(ប្រាំមួយម៉ឺនដុល្លារអាមេរិក) ដើម្បីរុះរើចេញវិញទាំងស្រុង តែចំពោះថ្ងៃរុះរើវិញមិនទាន់បានកំណត់ឲ្យបានច្បាស់លាស់ឡើយ៕( សៅ នៅ)

Related Articles

Close