របៀបឆាក្តៅទាឲ្យមានរស់ជាតិឆ្ញាញ់ របស់អ្នកភូមិខ្ញុំ

ខេត្តបន្ទាយមានជ័យ៖ មនុស្សជាច្រើនតែងតែចូលចិត្តឆាក្តៅ ដែលថ្ងៃនេះ ខ្មែររីផត សុំយកពីរបៀបឆាក្តៅទាកាប៉ា ដែលមានរស់ជាតិឆ្ញាញ់មកបង្ហាញ ទុកគ្រាន់ ឲ្យបងប្អូន ដែលចូលចិត្តមុខប្ហូបប្រភេទនេះ ញ៉ាំ ជាពិសេសបងប្អូនស្រ្តីៗៗមេផ្ទះ និងបងៗៗដែលមានកម្មវិធីជួបជុំកម្មវិធីជាញឹកញាប់។

សំរាប់គ្រឿងផ្សំមាន៖ គ្រឿងបុកដូចជា៖គល់ស្លឹកគ្រៃ ស្លឹកក្រូចសើច រមៀត រំដេង ខ្ទឹមស) ម្ទេសក្រៀមចិញ្ច្រាំអោយម៉ត់ សណ្ដែកដីលីងបុកឲ្យល្មមៗកុំល្អិតពេក ស្ករត្នោត អំបិល ទឹកត្រី ម្សៅស៊ុប ស្លឹកម្រះព្រៅ និងសាច់ទាកាប៉ា កាត់ជាដុំតូចៗៗល្មម។

របៀបធ្វើ៖ ដាក់ប្រេងឆាចូលក្នុងខ្ទះបន្តិច ទុកអោយក្ដៅ រួចដាក់ខ្ទឹមសចិញ្រាំ និងម្ទេសក្រៀម លីងវាឲ្យឡើងក្រហម ទើបដាក់គ្រឿងបុកសណ្ដែកដីចូល រំលីងអោយឡើងឈ្ងុយ។ ដាក់សាច់ ស្ករត្នោត ម្សៅស៊ុប អំបិល ទឹកត្រី(អាចប្រើប្រហុកខ្មែរ ដោយការជញ្ចាំឲ្យល្អិតជំនួសបាន) និង ទឹកបន្តិច ហើយកូរអោយសព្វចូលជាតិជាមួយគ្រឿង។

រំងាស់ទុកអោយចូលជាតិផុយសាច់ ហើយបន្ទាប់មកដាក់ទឹកដោះគោឆៅចូលទុកឲ្យពុះ រៀងរីងទឹកបន្តិច ទើបដាក់ស្លឹកម្រះពៅ កូរតិចៗឲ្យចូលជាតិ។ យើងអាចប្រើអំពិលខ្ចីក៏បាន អំពិលទុំក៏បាន តែអំពិលទុំចាប់រស់ជាតិឆ្ញាញ់ បើសិនជាអ្នកចូលចិត្តខ្ទិះដូងបន្តិចក៏បាន។ បន្ទាប់មកភ្លក់មើល ថែមរស់ទឹកត្រី ម្សៅស៊ុប ឬក៏ស្ករ តាមចំណង់ចូលចិត្តរបស់អ្នក អាចបន្ថែមបន្លែត្រកួន ឬម្ទេសផ្លោកបាន ហើយសំរាប់គ្រួសារខ្ញុំវិញ ម្ទេសកាន់តែហឹរ កាន់តែឆ្ញាញ់៕ (សៅ នៅ)

Related Articles

Close