ជាង២០ថ្ងៃ នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ចែកម៉ាសអស់ជាង៣សែន

ខេត្តបន្ទាយមានជ័យ៖ យោងតាមរបាយការណ៍៍នគរបាលអន្តោរប្រវេសន៍ប្រចាំច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានឲ្យដឹងថា ការចែកម៉ាសដល់ប្រជាពលរដ្ឋអាជីវករ ភ្ញៀវជាតិ និងអន្តរជាតិជាតិ ដើម្បីការពារឆ្លងវីរុស កូរ៉ូណានោះ មានចំនួន៣៤០,១៥០ម៉ាសហើយ។ ដែលរបាយការណ៍នេះបានបញ្ជាក់ថា ដោយគិតពីថ្ងៃចាប់ផ្តើមចែកថ្ងៃទី២៧ ខែមករា ដល់ថ្ងៃទី១៦ ខែកុម្ភៈ កាលពីម្សិលមិញនេះ។

ដែលការចែកម៉ាសដោយឥតគិតថ្លៃនេះ នគរបាលអន្តោប្រវេសន៍ លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដេនអន្តរជាតិប៉ោយប៉ែត បានបញ្ជាក់កាលពីថ្ងៃទី២៧ ខែមករា កន្លងទៅនេះថា៖ គ្រោងនិងចែកជូនចំនួន១,000,000ម៉ាស ដល់ប្រជាពលរដ្ឋ អាជីវករ ភ្ញៀវជាតិ និងអន្តរជាតិជាតិ ដើម្បីការពារសុខភាព ជាពិសេស ការការពារឆ្លងវិរុសកូរ៉ូណា ដែលជាវិរុសម្យ៉ាងកំពុងឆក់យកជីវិតមនុស្ស។

លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន ក៏បានបញ្ជាក់ផងដែរថា ម៉ាសចំនួន១,000,000នេះ គ្រាន់តែជាការគ្រោងទុកប៉ុណ្ណោះ ដរាបណាមិនទាន់ទទួលបានព័ត៌មានជាក់លាក់ណាមួយថាវិរុសកូរ៉ូណា មិនទាន់បញ្ចប់ នៅតែមានការឆ្លងទៀតនោះ  លោកនិងកៀរគរសប្បុរសជន ចែកម៉ាសការពារសុខភាពនៅបរិវេណច្រកទ្វារអន្តរព្រំដែនជាតិប៉ោយប៉ែតបន្ថែមទៀតផងដែរ៕ (លោក សៅ នៅ)

 

 

Tags
Close