លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានប្រជុំដាក់វិធានការការពារសន្តិសុខនិងសណ្តាប់សុវត្ថិភាពទិវាមច្ឆាជាតិនៅអាងត្រពាំងថ្ម


បន្ទាយមានជ័យ៖លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានប្រជុំដាក់វិធានការការពារសន្តិសុខនិងសណ្តាប់សុវត្ថិភាពទិវាមច្ឆាជាតិអាងត្រពាំងថ្មដែលត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ។


លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានប្រាប់ថា៖ក្នុងពិធីទិវាមច្ឆាជាតិនៅថ្ងៃទី០១ ខែកក្តដា ឆ្នាំ២០២២នៅអាងត្រពាំងថ្មស្រុកភ្នំស្រុកក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រៈរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជានិងថ្នាក់ដឹកនាំជាច្រើនដែលបានចូលរួមក្នុងពិធី។


លោកបានបញ្ជាក់ថា៖កម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យក្នុងអំឡុងបំពេញបេសកម្មការពារសន្តិសុខសណ្តាប់ធ្នាប់សុវត្ថិភាពក្នុងឱកាសពិធីទិវាមច្ឆាជាតិនៅអាងត្រពាំងថ្មស្រុកភ្នំស្រុក ត្រូវចុះតាមគោលដៅដែលត្រូវបានកំណត់ផែនការត្រូវអនុវត្តអោយបានដើម្បីការពារសន្តិសុខនិងសណ្តាប់ធ្នាប់អោយបានល្អ។


លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កងកម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ត្រូវការពារសន្តិសុខនិងសុវត្ថិភាពជូនសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ក្នុងពិធីទិវាមច្ឆាជាតិនៅអាងត្រពាំងថ្មស្រុកភ្នំស្រុក៕

Related Articles

Close