ចាប់ខ្លួនគ្រូមន្តអាគមន៍អូមអាម ដោះគ្រោះយកដៃស្ទាបអង្អែលកន្លែងកេរ្តិ៍ខ្មាស់នាងបញ្ជូនទៅតុលាការ
បន្ទាយមានជ័យ៖ ចាប់ខ្លួនគ្រូមន្តអាគមន៍អូមអាម ដោះគ្រោះយកដៃស្ទាបអង្អែលកន្លែងកេរ្តិ៍ខ្មាស់នាងស្ត្រីអាយុ១៦ឆ្នាំ ម្នាក់ប្តឹងចាប់ខ្លួនបញ្ចូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់នៅថ្ងៃទី០៧ ខែកក្តដា ឆ្នាំ២០២២។
លោកវរសេនីយ៍ឯក មាស រិទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះបានប្រាប់ថា៖ ជនសង្ស័យមានឈ្មោះ ឈួ វ៉ាន់ថាន់ ភេទប្រុសអាយុ៤៤ឆ្នាំរស់នៅភូមិតាដែក ឃុំទឹកជោ ស្រុកព្រះនេត្រព្រះ និងជនរងគ្រោះមានឈ្មោះ គ ស ឌ ភេទស្រីអាយុ១៦ឆ្នាំរស់នៅភូមិសំបួរ ឃុំសំបួរ ស្រុកក្រឡាញ់ ខេត្តសៀមរាប។
លោកបានបញ្ជាក់ថា៖ នៅពេលឃាត់ខ្លួនជនសង្ស័យគឺកម្លាំងអធិការដ្ឋាននគរបាលស្រុកព្រះនេត្រព្រះ បានទទួលពាក្យបណ្តឹងពីជនរងគ្រោះ (អៈអាងថាជាគ្រូមន្តអាគមន៍)បានអោយធ្វើពិធីរំដោះគ្រោះព្រោះខ្លួនយល់សប់មិនសូវល្អ និងអោយរាសីឡើង។ កាលថ្ងៃទី០៦ ខែកក្តដា ឆ្នាំ២០២២ នាងរងគ្រោះ និងប្អូនស្រីនាង១៥ឆ្នាំបានទៅរំដោះគ្រោះនៅផ្ទះគ្រូមន្តអាគមន៍នៅពេលធ្វើពិធីអោយនៅតែ២នាក់លើផ្ទះគ្រូ ហើយអោយនាងដេកផ្ងាហើយគ្រូកំហូចបានលាត់សើយអាវនាងឡើងលើស្ទាបអង្អែលកន្លែងកេរ្តិ៍ខ្មាស់ផ្នែកខាងលើ រឺកំពូលភ្នំស្រួចទាំងពីររបស់នាងហើយលាត់សើយសំពត់ និងស្ទាបអង្អែលតំបន់ពិសេសទើបនាងភ័យរត់ចុះពីលើផ្ទះត្រឡប់ទៅផ្ទះវិញ។លោកវរសេនីយ៍ឯក មាស រិទ្ធី បានបញ្ជាក់ថា៖ ក្រោយនាងជនរងគ្រោះទៅដល់ផ្ទះបានរៀបរាប់ប្រាប់ឪពុកម្តាយហើយទៅប្តឹងនៅអធិការដ្ឋាននគរបាលស្រុកព្រះនេត្រព្រះ ក្រោយទទួលបណ្តឹងកម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យជាគ្រូមន្តអាគមន៍បញ្ជូនមកអធិការដ្ឋាននគរបាលស្រុក ដើម្បីធ្វើការសាកសួរតាមចម្លើយជនសង្ស័យបានសារភាពពិតជាបានលូកលាន់ទៅលើស្ត្រីរងគ្រោះពិតម៉ែនដោយគ្រាន់តែធ្វើពិធីរំដោះគ្រោះតាមស្នងរូបបានចូល និងដោះគ្រោះជូនស្ត្រីអះអាងថារងគ្រោះក្រោយសាកសួរហើយបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមច្បាប់៕(អ៊ុងស៊ីម៉ាណាត)