លោកឧត្តមសេនីយ៍ត្រី អ៉ី ចំរើន ជួយឧបត្ថម្ភ និងសួរសុខទុក្ខដល់មន្ត្រីក្រោមឱវាទដែលកំពុងសំរាកព្យាបាលជំងឺនៅរាជធានីភ្នំពេញ

បន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលអន្តោរប្រវេសច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ជួយឧបត្ថម្ភ និងសួរសុខទុក្ខដល់មន្ត្រីក្រោមឱវាទដែលកំពុងសំរាកព្យាបាលជំងឺនៅរាជធានីភ្នំពេញ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៣។

ក្រោមការយកចិត្តទុកដាក់របស់លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលអន្តោរប្រវេសច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដែលតែងតែយកចិត្តទុកដាក់លើសុខុមាលភាពរបស់មន្ត្រីក្រោមឱវាទ បានចាត់បញ្ជូនមន្ត្រីចំនួន០៥នាក់ ដឹកនាំដោយលោកវរសេនីយ៍ឯក ភន សុផល នាយរងប៉ុស្តិ៍ ដើម្បីសួរសុខទុក្ខលោកវរសេនីយ៍ឯក កែម ស៊ីណា នាយរងប៉ុស្តិ៍ ដែលកំពុងសម្រាកព្យាបាលជំងឺរលាកតម្រងនោមនៅមន្ទីរពេទ្យព្រះកេតុមាលា រាជធានីភ្នំពេញ និងបាននាំយកនូវជំនួយឧបត្ថម្ភដែលជាអំណោយផ្ទាល់ខ្លួនរបស់លោកឧត្ដមសេនីយ៍ត្រី នាយប៉ុស្តិ៍ និងមិត្តរួមការងារជូនដល់លោកវរសេនីយ៍ឯក កែម ស៊ីណា អំណោយទាំងនោះរួមមាន ៖

ប្រាក់ដុល្លារចំនួន ១,០០០ ដុល្លារ, ប្រាក់បាតចំនួន ៣៨,៧០០ បាត, ប្រាក់រៀលចំនួន ៣,១២០,០០០ រៀល, ទឹកដោះគោឆៅ ២កេស, ទឹកក្រូច ២កេស, ទឹកបរិសុទ្ធ ៥កេស, ត្រីខ ១កេស និងមី ១កេសធំ ៕

Related Articles

Close