លោក តាំង ហ័រឃីម ចាត់ទុកកិច្ចសន្យារបស់អាជ្ញាធរដូចកិច្ចសន្យាខ្យល់មិនព្រមរុះរើសំណង់ដែលសង់លើផ្លូវ

បន្ទាយមានជ័យ៖ សាងសង់សំណង់យកដីផ្លូវអស់មួយចំហៀង អាជ្ញាធរចុះណែនាំឲ្យធ្វើកិច្ចសន្យាជាច្រើនដងហើយ ធ្វើមិនឮ មិនឈឺក្បាល និងមិនរុះរើចេញ ដូចកិច្ចសន្យាខ្យល់ ដែលសំណង់ ស្ថិតភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

ប្រជាពលរដ្ឋបានលើកឡើងថា៖ ឃើញអាជ្ញាធរក្រុងប៉ោយប៉ែត និងសង្កាត់អូរជ្រៅនិងមន្ត្រីសមត្ថកិច្ចបានចុះទៅធ្វើការណែនាំ និងធ្វើកិច្ចសន្យាម្ចាស់ដែលធ្វើសំណង់រំលោភចំណីផ្លូវដែលឃើញចុះមកធ្វើកិច្ចសន្យា៣ទៅ៤ទៅ៥លើកហើយតែសំណង់នៅដដែលដូចជាម្ចាស់ធ្វើមិនដឹង និងមិនឮទុកនៅដដែលមិនឈឺក្បាលនិយាយអត់ខ្វល់តែម្តង។ បើសិនជាអ្នកមានជីវភាពទន់ទាបទន់ខ្សោយវិញបើហ៊ានធ្វើអ្វីរំលោភច្បាប់វិញ អាជ្ញាធរ រឺសមត្ថកិច្ចចុះណែនាំ និងកិច្ចសន្យាតែម្តងទៅ២ដងបើមិនរុះរើចេញទេដឹងតែខ្ទិច រឺមានទោសទៀត តែអ្នកមានលុយ ទ្រព្យធន់បុណ្យស័ក្តិខ្សែពួរធំវិញ អាជ្ញាធរ និងសមត្ថកិច្ចធ្វើការណែនាំអប់រំទោះជាប៉ុន្មានលើកក៏មិននឿយដែរ បានត្រឹមតែធ្វើកិច្ចសន្យាខ្យល់តែប៉ុណ្ណោះដូចជាគ្មានប្រសិទ្ធិភាពឡើយ។

លោក វ៉ា ជឹមណារ៉េត ចៅសង្កាត់អូរជ្រៅបានប្រាប់ថា៖ ក្រោយទទួលព័ត៌មានបានដឹងឈ្មោះ តាំង ហ័រឃីម មានសាងសង់សំណង់រំលោភលើផ្លូវ រដ្ឋប្រវែងជាង៤ម៉ែត្រដែលធ្វើប៉ះពាល់និងបាត់បងសោភ័ណភាពផ្លូវសាធារណៈរឺផ្លូវរដ្ឋ ហើយជាការណែនាំពីលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានដឹកនាំសមាជិកក្រុមប្រឹក្សាសង្កាត់ និងសមត្ថកិច្ចពាក់ព័ន្ធបានចុះទៅពិនិត្យនិងណែនាំហើយធ្វើកិច្ចសន្យាអោយម្ចាស់សំណង់ត្រូវរុះរើចេញជាបន្ទាន់។

លោកបានបញ្ជាក់ថា៖ អាជ្ញាធរសង្កាត់និងសមត្ថកិច្ចពាក់ព័ន្ធបានចុះទៅធ្វើការណែនាំនិងកិច្ចសន្យានៅអំឡុងខែឧសភា ដល់ខែមិថុនា ឆ្នាំ២០២៣នេះមានរយៈពេល៥លើកហើយតែម្ចាស់មិនទាន់រុះរើសំណង់ដែលសង់រំលោភលើចំណីនៅឡើយទេដោយទុកពេល១ខែទៀតបើសិនជាមិនរុះរើចេញទេ និងសុំគោលការទៅថ្នាក់លើមានវិធានការតាមច្បាប់តែម្តង៕(សៅនៅ)

Related Articles

Close