ល្បែងស៊ីសងតាមប្រព័ន្ធអនឡាញច្រូកក្រោមល្បែងឡូតូយ៉ាងអនាធិបតេយ្យនៅក្រុងសិរីសោភ័ណ

បន្ទាយមានជ័យ៖ ល្បែងស៊ីសងតាមប្រព័ន្ធអនឡាញច្រូកក្រោមល្បែងឡូតូដែលកើតឡើងយ៉ាងអនាធិបតេយ្យនៅក្រុងសិរីសោភ័ណ។

សកម្មភាពល្បែងស៊ីសងកំពុងកើតមានយ៉ាងអាណាធិបតេយ្យនៅកណ្តាលក្រុងសិរីសោភ័ណ ជាច្រើនកន្លែងជាប្រភេទល្បែងអនឡាញដែលកំពុងច្រូកក្រោមល្បែងឡូតូដែលអួតអាងល្បែងនេះមានច្បាប់អោយបើកលេង។

ការបើកល្បែងស៊ីសងលេងយ៉ាងអាណាធិបតេយ្យបែបនេះផ្អើនបទបញ្ជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដែលដាក់វិធានការដល់អាជ្ញាធរខេត្តណាបើកអោយមានល្បែងស៊ីសងខុសច្បាប់ជាអំពើល្មើសច្បាប់ ខេត្តណាមានត្រូវទទួលខុសត្រូវ។

ល្បែងស៊ីសងកើតមានគឺបង្កអោយមានអសន្តិសុខនិងគ្មានសណ្តាប់ធ្នាប់ ភូមិ.ឃុំគ្មានសុវត្ថិភាព ដោយមានចោលួច ចោប្លន់ ចោឆក់ និងអំពើចោកម្មផ្សេងៗនិងអំពើហឹង្សា។កើតឡើងក្នុងក្រុមគ្រួសារ ព្រោះកើតមានល្បែងស៊ីសង។

ជាក់ស្តែងល្បែងស៊ីសងដែលកើតមាននៅកណ្តាលក្រុងសិរីសោភ័ណ ជាប្រភេទល្បែងអនឡាញច្រូកក្រោមល្បែងឡូតូដែលដាក់ភាគច្រើននៅតាមហាងគុយទាវ និងកាហ្វេដែលដាក់ទូរទស្សន៍និងដាក់តាមកន្លែងលួចលាក់លេងល្បែងស៊ីសងប៊ៀអាប៉ោង និងល្បែងមាន់តាមអនឡាញ ដាក់ស្ទើរគ្រប់ច្រកល្ហកនៅក្រុងសិរីសោភ័ណ។

លោកវរសេនីយ៍ឯក ស៊ី ឌី អធិការនគរបាលក្រុង និងលោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការកងរាជអាវុធក្រុងសិរីសោភ័ណធ្លាប់បានប្រាប់ថា៖ល្បែងស៊ីសងនៅក្រុងសិរីសោភ័ណ ដូចជាមិនមានកើតឡើងអ្វីដែលដឹងមានល្បែងឡូតូគេថាមានច្បាប់ ដែលដាក់តាមហាងកាហ្វេរ និងល្បែងស៊ីសងខុសច្បាប់ដូចគ្មានបើមានប្រាប់លោកចុះបង្ក្រាបនិងមិនអោយមានក្នុងក្រុងសិរីសោភ័ណឡើយ៕

Related Articles

Close