ស្រូវប្រាំង៣០០ហិកតាត្រូវបានខ្វះទឹកបូមបញ្ចូលបណ្តាលឲ្យគ្រាមស្វិតបែកក្រហែងប្រជាកសិករដឹកទឹកស្រោចអាជ្ញាធរខេត្តកំពុងដោះស្រាយជូន
ស្រូវប្រាំង៣០០ហិកតាត្រូវបានខ្វះទឹកបូមបញ្ចូលបណ្តាលឲ្យគ្រាមស្វិតបែកក្រហែងប្រជាកសិករដឹកទឹកស្រោចអាជ្ញាធរខេត្តកំពុងដោះស្រាយជូន
បន្ទាយមានជ័យ៖ ស្រូវប្រាំង៣០០ហិកតាត្រូវបានខ្វះទឹកបូមបញ្ចូលបណ្តាលឲ្យគ្រាមស្វិតបែកក្រហែងប្រជាកសិករដឹកទឹកស្រោចអាជ្ញាធរខេត្តនិងមន្ត្រីជំនាញចុះពិនិត្យដោះស្រាយជូននៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤នៅវាលខាងលិចភូមិគោកសំរោង ឃុំរហាត់ទឹក ស្រុកមង្គលបូរី។
មន្ត្រីនៃមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្តបន្ទាយមានជ័យបានប្រាប់ថា៖ នៅខេត្តបន្ទាយមានជ័យនៅឆ្នាំ២០២៣.២០២៤នេះប្រជាកសិករបង្កបង្កើនផលមានផ្ទៃដី៦៧,៥៨៥ហិកតា លើសផែនការដែលតម្រូវធ្វើ២៥,០០០ហិកតាជាក់ស្តែងនេះនៅវាលខាងលិចភូមិគោកសំរោង ឃុំរហាត់ទឹក ស្រុកមង្គលបូរី ដែលបង្កបង្កើនផលស្រូវប្រាំងលើកទី២មានផ្ទៃដី៣០០ហិកតា ក្នុងនោះមាន១០០ហិកត្តាដែលបង្កបង្កើនផលយឺតនៅខែធ្នូ ឆ្នាំ២០២៣និងមាន២០០ហិកតាដែលស្រូវគ្មានទឹកបញ្ចូលបណ្តាលគ្រាបស្វិតដីប្រេះក្រហែងដែលប្រឈមដែលប្រជាកសិករដឹកទឹកតាមគោយន្តទៅស្រោច។
លោក ឡាយ សុធី អនុប្រធានមន្ទីរធន់ធានទឹកនិងឧតុនិយមខេត្តបានប្រាប់ថា៖ នៅទូទាំងខេត្តបន្ទាយមានជ័យដែលធ្វើស្រូវប្រាំងក្នុងចំណោមជិត៧ម៉ឺនហិកតាមានប្រមាណ៣០០ហិកតាដែលប្រឈមខ្វះទឹកស្រែនៅខាងលិចដងស្ទឹងរហាត់ទឹកស្រុកមង្គលបូរីនៅពេលនេះអាជ្ញាធរខេត្តនិងមន្ទីរជំនាញបានដោះស្រាយជូនមិនអោយខ្វះខាតឡើយ។
លោក ឃ្លូក នួយ អភិបាលរងខេត្តបន្ទាយមានជ័យបានប្រាប់ថា៖ក្រោយទទួលព័ត៌មានពីប្រជាកសិករឃុំរហាត់ទឹកដែលបង្កបង្កើនស្រូវប្រាំងលើកទី២ដែលមាន៣០០ហិកតាដែលខ្វះទឹកបូមបញ្ជូលបណ្តាលឲ្យគ្រាមស្វិតដែលបែកក្រហែងជាការណែនាំពីឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានដឹកនាំមន្ត្រីជំនាញចុះពិនិត្យហើយដោះស្រាយជូនដោយសុំទឹកបើកទំលាក់ពីសំណង់បវេលស្រុកបវេល ខេត្តបាត់ដំបងចូលដងស្ទឹងមង្គលបូរីខេត្តបន្ទាយមានជ័យចាប់ពីថ្ងៃទី១៨ដល់៣០ ខែមករា ឆ្នាំ២០២៤ដើម្បីអោយប្រជាកសិករបង្កើតជាសហគមន៍ហើយប្រើប្រាស់ទឹកសម្រាប់បង្កបង្កើនផលស្រូវ៕