សម្ពន្ធយុវជនស្រលាញ់សន្តិភាព ខេត្តរតនគិរី នាំយកគ្រឿងឧបភោគ បរិភោគ និងថវិកាជូនលោកតា លោកយាយ ដែលមានជីវភាពលំបាក២គ្រួសារ
(រតនគិរី)៖ នៅរសៀលថ្ងៃទី២៥មីនាឆ្នាំ២០២៥ដោយបានការណែនាំពីឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រធានប្រតិបត្តិ សម្ពន្ធយុវជនស្រលាញ់សន្តិភាព ឯកឧត្តម សាយ សាមាន ប្រធានប្រតិបត្តិ សម្ពន្ធយុវជនស្រលាញ់សន្តិភាព ខេត្តរតនគិរី បានដឹកនាំក្រុមការងារ យុវជនស្រលាញ់សន្តិភាព នាំយកថវិកា និងគ្រឿងឧបភោគបរិភោគ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្ដមបណ្ឌិតប៉ាន់ខែម ប៊ុនថន និងលោកជំទាវ សេក សិរីរតនា ប៉ាន់ខែម ប៊ុនថន ទៅជូនដល់លោកតានិងលោកយាយដែលជួបការលំបាក។
លោកតាលោកយាយដែលជួបការលំបាក មាន ១- លោកយាយសំ សាមឿន ជនជាតិខ្មែរ រស់នៅភូមិណងហៃ ឃុំសេដា ស្រុកលំផាត់ ដោយភ្ជាប់ថវិកា៧៥ម៉ឺនរៀល និងគ្រឿងឧបភោគបរិភោគ។ ២-លោកតា ឈ្មោះ ជុន ផ្លត ជនជាតិទំពួន អាយុ៦៧ឆ្នាំ រស់នៅភូមិដីឡូ ឃុំជ័យឧត្តម ស្រុកលំផាត់ខេត្តរតនគិរី ថវិកា៧៥ម៉ឺនរៀល និងគ្រឿងឧបភោគបរិភោគ។
ជាមួយគ្នានោះដែរ ឯកឧត្តម សាយ សាមាន បានពាំនាំនូវសេចក្តីនឹករលឹក និងការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រធានប្រតិបត្តិ សម្ពន្ធយុវជនស្រលាញ់សន្តិភាព និងលោកជំទាវ សេក សិរីរតនា ប៉ាន់ខែម ប៊ុនថន ជូនចំពោះលោកតា លោកយាយផងដែរ៕