ថៃបិទច្រកទ្វារព្រំដែន ត្រូវបានអាជ្ញាធរកម្ពុជាសម្របសម្រួលឲ្យពលរដ្ឋខ្មែរចេញពីប្រទេសថៃ ចូលមកកម្ពុជាជាង១០០០នាក់

បន្ទាយមានជ័យ៖ ពលរដ្ឋខ្មែរជាង១០០០នាក់ វិលមកកម្ពុជាវិញ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ ២០២០ ភាគីថៃបិទច្រកព្រំដែន ត្រូវបានអាជ្ញាធរកម្ពុជាសម្របសម្រួលឲ្យឆ្លងមកស្រុកកំណើតវិញ ដែលការសម្រុកចេញពីប្រទេសថៃ ក្រោយថៃប្រកាសបិទច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត-ខ្លងឡឹក រយៈពេល១៤ថ្ងៃ ដើម្បីបង្ការ ទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19។

យោងតាមរបាយការណ៍នគរបាលអន្តោរប្រវេសន៍ បានឲ្យដឹងថា ពលរដ្ឋខ្មែរដែលត្រឡប់មកតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតមានចំនួនពីរលើក  លើកទី១៖ មានចំនួន ៨៨៦នាក់ ស្រី៤៤១នាក់ ក្នុងនោះមានក្មេងចំនួន៣៦នាក់ ស្រី២៨នាក់ និងលើកទី២៖ មានចំនួន៥០៣នាក់ ស្រី២៣៥នាក់  ក្នុងនោះក្មេង២៥នាក់ ស្រី១៣នាក់។ ទាំងពីរលើកមានពលរដ្ឋខ្មែរឆ្លងចូលមកកម្ពុជាសរុប ១៣៨៩នាក់ ស្រី676នាក់។

ពលករដ្ឋខ្មែរដែលវិលត្រឡប់មកស្រុកកំនើតវិញនេះ បានឲ្យដឹងថា​ ដោយសារតែបញ្ហាការរីករាលដាលជំងឺកូវីត១៩ ទើបនៅតាមបណ្តាលក្រុមហ៊ុន រម្មណីយដ្ឋាន រោងចក្រ និងកន្លែងការងារមួយចំនួននៅក្នុងប្រទេសថៃ ត្រូវបានផ្អាក ដូច្នេះពួកគាត់ត្រូវសម្រេចចិត្តមកប្រទេសកំណើតវិញ។

មន្ត្រីនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានឲ្យដឹងថា ពលរដ្ឋខ្មែរដែលកំពុងចេញពីប្រទេសថៃមកកម្ពុជាវិញនាពេលនេះ ភាគច្រើនជាអាជីវករខ្មែរដែលទៅប្រកបរបររកស៊ីក្នុងផ្សាររោងគ្លឿប្រទេសថៃ និងមួយចំនួនទៀតជាពលរដ្ឋខ្មែរដែលធ្វើការងារជាកម្មករនៅឯប្រទេសថៃ ហើយការវិលត្រឡប់នេះ ទំនងជាពួកគាត់ដឹងថា ប្រទេសថៃនឹងធ្វើការបិទច្រកព្រំដែនមួយរយៈ ទើបពួកគាត់ប្រញាប់ត្រឡប់មកវិញ។

គួរបញ្ជាក់ថា៖ ពលរដ្ឋខ្មែរដែលឆ្លងចូលប្រទេសកម្ពុជាថ្ងៃទី២៣ ខែមីនានេះ ត្រូវបានមន្ត្រីជំនាញសុខាភិបាលពិនិត្យសុខភាពយ៉ាងយកចិត្តទុកដាក់ និងមានការទទួលយ៉ាងកក់ក្តៅអាជ្ញាធរ កម្លាំងប្រដាប់អាវុធចម្រុះ និងអង្គការ សំរាប់បាយទឹកនិងអាហារសំរ៉ន់។ ក្រោយពីពិនិត្យរួច ប្រជាពលរដ្ឋត្រូវបានអាជ្ញាធរអនុញ្ញាតឲ្យត្រឡប់ទៅស្រុកកំណើតវិញ ឯប្រជាពលរដ្ឋមួយចំនួនដែលជាប់កំដៅគួរឲ្យសង្ស័យត្រូវបញ្ជូនទៅពិនិត្យតាមដានបន្ត៕(សៅនៅ)

Related Articles

Close