ពលរដ្ឋស្នើសុំឲ្យរាជរដ្ឋាភិបាលតំឡើងថ្លៃគោលនយោបាយដោះស្រាយផលប៉ះដីធ្លី ព្រោះតម្លៃទាបខ្លាំងពីទីផ្សារ
ខេត្តបន្ទាយមានជ័យ៖ ប្រជាពលរដ្ឋជាច្រើនគ្រួសារស្នើសុំឲ្យរាជរដ្ឋាភិបាលដោះស្រាយសំណងគោលនយោបាយឲ្យបានសមរម្យ ព្រោះតម្លៃមួយម៉ែត្រក្រលា២៥ដុល្លារ ទាបខ្លាំងដាច់ពីតម្លៃទីផ្សារ លើដីពលរដ្ឋ៨៤ហិកតានៅតំបន់ ច្រកទ្វារអន្តរជាតិស្ទឹងបត់-បានណងអៀន ព្រំដែនកម្ពុជា.ថៃ លើកឡើងនៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ ២០២០ នៅសាលប្រជុំសាលាក្រុងប៉ោយប៉ែត។
ប្រជាពលរដ្ឋទាំង១៩គ្រួសារ អ្នកខ្លះបានលើកឡើងថា មូលហេតុដែលសុំឲ្យរាជរដ្ឋាភិបាលតំឡើងថ្លៃដោះស្រាយផលប៉ះពាល់ដីធ្លីនៅតំបន់រដ្ឋបាលច្រកអន្តរជាតិស្ទឹងបត់-បានណងអៀង ខាងលើនេះ ដោយតម្លៃទាបដាច់ពីទីផ្សារខ្លាំងពេក ដោយដោះស្រាយសំណងជូនពលរដ្ឋ ដីក្នុង១ម៉ែត្រតម្លៃ២៥ដុល្លារអាមេរិក ហើយទីផ្សារដី១ម៉ែត្រក្រលាតម្លៃ២៥០ ទៅ៤០០ដុល្លារអាមេរិក។
ពួកកាត់បានបញ្ជាក់ថាតម្លៃដីថ្លៃ រាប់រយដុល្លារអាមេរិកក្នុង១ម៉ែត្រក្រឡា តែបែរជាគណៈកម្មការដោះស្រាយសំណងដីធ្លី ថាដីកម្មសិទ្ធិស្របច្បាប់របស់ពួកគាត់ ត្រូវគម្រោងតំបន់រដ្ឋបាលច្រកទ្វារអន្តរជាតិស្ទឹងបត់-បានណងអៀង កម្ពុជា.ថៃ ហើយរដ្ឋដាក់តម្លៃសងសំណងមិនបាន១០ភាគរយ ពីទីផ្សារ ធ្វើឲ្យពួកគាត់មួយចំនួនត្រូវខាតបង់ដោយទិញដីតម្លៃខ្ពស់ រដ្ឋសងសំណងតម្លៃទាប ហើយមិនអាចយកលុយទៅទិញដី នៅក្បែរតំបន់នោះសំរាប់រស់នៅឡើយ។ ប្រជាពលរដ្ឋ ស្នើសុំឲ្យរាជរដ្ឋាភិបាលដាក់តម្លៃសងសំណងឲ្យបានត្រឹម៥០ភាគរយពីតម្លៃទីផ្សារតម្លៃបច្ចុប្បន្ន។
គួរបញ្ជាក់ថា នៅក្នុងអង្គប្រជុំនេះ មន្ត្រីគណៈកម្មការនិយាយ រុញឲ្យពលរដ្ឋទៅប្តឹងរដ្ឋ បើពលរដ្ឋណាមិនសុខចិត្តទទួលយកសំណងនេះ សម្តីខាងលើនេះ ធ្វើឲ្យពលរដ្ឋផ្ទុះកំហឹងឡូឡាពេញអង្គប្រជុំតែម្តង។ ដោយឡែកចប់ប្រជុំក្រុមគណកម្មការទាំងនោះមិនបានផ្តល់បទសម្ភាសឲ្យអ្នកសារព័ត៌ដូចដែលបានសន្យានោះឡើយ។ យោងតាមរបាយការណ៍ប្រជុំបានឲ្យដឹងថា សំណងផលប៉ះពាល់គោលនយោបាយតំបន់រដ្ឋបាលច្រកទ្វារអន្តរជាតិស្ទឹងបត់-បានណងអៀង មានទំហំដី៨៤ហិកតា ប៉ះដីប្រជាពលរដ្ឋមានចំនួន ២៥១គ្រួសារ អ្នកទទួលយកសំណងមានចំនួន ២៣២គ្រួសារ និង១៩គ្រួសារមិនព្រមទទួល៕(តុង)




