កងកម្លាំងសង្គ្រោះបន្ទាន់៧១១ និងអង្គការ(BSR) ចុះបាញ់ថ្នាំសម្លាប់មេរោគកូវីត១៩ នៅមាត់ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត

បន្ទាយមានជ័យ៖ ការបាញ់ថ្នាំការពារការឆ្លងរីករាលដាលនៃជំងឺកូវីត១៩ ធ្វើឡើងដោយកងសង្គ្រោះបន្ទាន់៧១១(RRC711) និងអង្គការសង្គ្រោះមេឃពណ៌ខៀវ (BSR) សហការជាមួយរដ្ឋបាលខេត្តបន្ទាយមានជ័យចុះបាញ់ថ្នាំ នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងតាមគោលដៅមួយចំនួនទៀត ជាវិធានការមួយដើម្បីទប់ស្កាត់ការពារការឆ្លងរីករាលដាលនៃជំងឺកូវីត១៩។

លោក ឡេ ច័ន្ទ​សង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ការចុះមកបាញ់សម្លាប់មេរោគកូវីត១៩ នាថ្ងៃនេះ គឺអង្គការមួយ មកពីទីស្តីការខណៈរដ្ឋមន្ត្រី បានសហការជាមួយរដ្ឋបាលខេត្តបន្ទាយមានជ័យ ចុះបាញ់សម្លាប់មេរោគនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត បាញ់នៅតាមភូមិមួយចំនួន ម្តុំផ្ទះស្តី្រដែលឆ្លងមេរោគកូវីត១៩នៅក្រុងប៉ោយប៉ែត។

មន្ត្រីអង្គការសង្គ្រោះមេឃពណ៌ខៀវ (BSR) បានបញ្ជាក់ថា ជាគោលដៅក្រុមការងារ កងសង្គ្រោះបន្ទាន់៧១១ និងចុះបាញ់ថ្នាំសម្រាប់ការពារមេរោកកូវីត១៩ មាននៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ច្រករបៀងអូរបីជាន់ដែលជាកន្លែងស្តុកពលករ, វេទិកាខេត្តបន្ទាយមានជ័យ និងកន្លែងផ្សេងៗទៀត ដែលជាគោលដៅសំខាន់ៗ  ដើម្បីចូលរួមចំណែកអភិវឌ្ឍសង្គមជាតិនិងលើកកម្ពស់ជីវភាពនិងសុខុមាលភាពប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល៕

Related Articles

Close