កម្លាំងនគរបាលការពារព្រំដែនបង្រ្កាបគ្រឿងញៀន ជិត២០០គីឡូក្រាម នៅស្រុកបូរីអូរស្វាយសែនជ័យ
(ខែត្រស្ទឹងត្រែង)៖ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា នៅយប់វេលាម៉ោង៧ និង០០នាទី ថ្ងៃទី២៤ខែវិច្ឆិកា ឆ្នាំ២០២១ កម្លាំងនគរបាលការពារព្រំដែនគោក ល្បាតបង្ក្រាបបានគ្រឿង១៧០គីឡូក្រាម នៅចំណុច កោះល្ង ឃុំ ព្រះរំកិល ស្រុកបូរីអូរស្វាយសែនជ័យ ខែត្រស្ទឹងត្រែង។
សេចក្តីរាយការណ៍បន្ថែមថា គ្រឿងញៀន មាន១៧០ដុំ ប្រហែល១៧០គីឡូក្រាមនេះ ត្រូវបានសមត្ថកិច្ចប្រាប់ថា កម្លាំងនគរបាលការពារព្រំដែន បានចុះល្បាតតាមដងទន្លេក៍ប្រទះឃើញទូកមួយគ្រឿងបើកបរពីកោះស្តាំ ស្រុកមឿងខូង ប្រទេសឡាវ ឆ្លងកាត់ចូលទឹកដីឃុំព្រះរំកិល ស្រុកបូរីអូរស្វាយសែនជ័យ របស់កម្ពុជា ។ 
ដោយឃើញលើទូក ដឹកសុទ្ធតែការ៉ុងជាច្រើន សង្ស័យជារបស់គេចពន្ធ ពេលនោះកម្លាំងនគរបាលបានដេញតាមនិងបញ្ជាឱ្យឈប់ ដើម្បីត្រួតពិនិត្យ រហូតមកដល់ចំណុចកោះល្ង ពេលនោះជនល្មើសបានបើកបរទូករត់ឡើងគោករួចរត់គេចខ្លួនបាត់ស្រមោល ។ បន្ទាប់មកកម្លាំងនគរបាលបានឆែកក្នុងការ៉ុងនោះ ក៍ប្រទះឃើញសុទ្ធសឹងជាថ្នាំញៀនទាំងអស់ ។
បច្ចុប្បន្នសមត្ថកិច្ចនគរបាលព្រំដែន បានរៀបចំសំណុំរឿងបញ្ជូនមកឱ្យខាងស្នងការដ្ឋាននគរបាលខែត្រស្ទឹងត្រែង ដើម្បីស្រាវជ្រាវរកមេ ខ្លោង ចាត់ការតាមច្បាប់ ៕


