រថភ្លើងបុកសាសើឈូសដី១គ្រឿងរបួសធ្ងន់ម្នាក់ នៅក្រុងសិរិសោភ័ណ

បន្ទាយមានជ័យ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍លើផ្លូវដែក ដោយរថភ្លើងបុកគ្រឿង ចក្រឈូសដី(សាសើ)របស់ក្រុមហ៊ុនធ្វើផ្លូវជាតិលេខ៥(ហាយវេ) បង្កឲ្យអ្នកបើកសាសើ រងរបួសធ្ងន់។ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៧ និង៥៥នាទី ព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ ២០២០ នៅមុខរោងម៉ាស៊ីនកិនស្រូវឥណ្ឌា ស្ថិតក្នុងភូមិបាណយ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ។

ជនរងគ្រោះអ្នកបើកបរសាសើឈូសដីឈ្មោះ រឿង វាសនា ភេទអាយុ៣២ឆ្នាំ រស់នៅភូមិកំពង់ថ្ម ឃុំកំពង់ថ្ម ស្រុកកំពង់ធំ ខេត្តកំពង់ធំ។ ក្រោយពីហេតុការណ៍ត្រូវបានសមត្ថកិច្ចអន្តរាគមន៍ដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា.ជប៉ុនស្រុកមង្គលបុរី។

ព័ត៌មានពីនគរបាលបានឲ្យដឹងថា៖ នៅមុនពេលកើតហេតុ រថភ្លើងបានធ្វើដំណើរ ក្នុងទិសដៅពីលិចទៅកើត ពេលមកដល់ចំណុចកើតហេតុ មានគ្រឿងចក្រឈូសដី(សាសើ) បានបើកឆ្លងកាត់ផ្លូវរថយន្តភ្លើង បណ្តាលឲ្យរថយន្តបុកក្រឡាប់ គ្រឿងចក្រឈូសដី សង្កត់ជនរងគ្រោះរងរបួសធ្ងន់ធ្ញរតែម្តង។ ចំណែកគ្រឿងចក្រឈូសដីនិងរថភ្លើងរងនូវការខូចខាតធ្ងន់ទាំង២គ្រឿង។

ព័ត៌មានពីនគរបាលដដែលបានបញ្ជាក់ថា៖ នៅក្នុងហេតុការណ៍បណ្តាលឲ្យថ្នាក់ចរាចរណ៍នេះ គឺបង្កឡើងដោយ គ្រឿងចក្រឈូសដី(សាសើ) បើកបំពានរំលោភសិទ្ធអាទិភាពរបស់រថភ្លើង។ករណីនេះ ភាគីតំណាងក្រុមហ៊ុនទាំងសងខាងបានសម្របសម្រួលដោះស្រាយគ្នានៅកន្លែងកើតហេតុ ដើម្បីបញ្ចប់រឿង៕(ទឹម តុលា)

Related Articles

Close