ឯកឧត្តម ស សុខា ចុះពិនិត្យទីតាំងរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ នៅតំបន់ប្រាសាទបន្ទាយឆ្មារស្រុកថ្មពួក
ខេត្តបន្ទាយមានជ័យ៖ ឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ចុះពិនិត្យទីតាំងរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ នៅតំបន់ប្រាសាទបន្ទាយឆ្មារ នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

លោក លី សារី អភិបាលរងខេត្តតំណាងឲ្យឯកឧត្ដមអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានអញ្ជើញចូលរួមអមដំណើរ ឯកឧត្ដម ស សុខានិងលោកជំទាវ ដឹកនាំក្រុមយុវជន(ស ស យ ក) អាជ្ញាធរ និងមន្ត្រីរាជការចម្រុះ ចុះត្រួតពិនិត្យទីតាំង ត្រៀមរៀបចំពិធីបុណ្យចូលឆ្នាំនៅបន្ទាយឆ្មារ ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ខាងមុខនេះ។

ទីតាំងដែលត្រូវរៀបចំពិធីបុណ្យចូលឆ្នាំខាងមុខនេះ ឯកឧត្តមអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងក្រុមការងារចម្រុះបានសម្តេចយកចំនួន៣ទីតាំង ទី១.ក្នុងបរិវេណប្រាសាទបន្ទាយឆ្មារ ទី២.ក្នុងបរិវេណវត្តបន្ទាយឆ្មារ និងទី៣.ក្នុងបរិវេណសាលាបឋមសិក្សាបន្ទាយឆ្មារ៕(លោក សន សុង)




