បើកម៉ូតូឌុបប្រពន្ធកូនត្រឡប់ពីវាស់ដីវិញ បុ.កគោរត់ឆ្លងផ្លូវ ដួលលើត្រូវរថយន្តធុនធំ កិនស្លា..ប់.២នាក់របួ.សកូនប្រុសធ្.ងន់

បន្ទាយមានជ័យ៖ជិះម៉ូតូឌុបប្រពន្ធនិងកូនប្រុសត្រឡប់ពីវាស់ដីជិះតាមផ្លូវបុកគោរត់ឆ្លងផ្លូវបណ្តាលដួលទៅលើផ្លូវរថយន្តធុនធំបើកស្របទិសបុកហើយកិនស្លាប់២នាក់របួសកូនប្រុសធ្ងន់ដែលកើតឡើងនៅរសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣នៅតាមបណ្តោយផ្លូវជាតិលេខ៦ខាងលិចភូមិ.ឃុំឈ្នួរមានជ័យ ស្រុក ព្រះនេត្រព្រះ។

មន្ត្រីចរាចរណ៍ជើងគោកនៃអធិការដ្ឋាននគរបាលស្រុកព្រះនេត្រព្រះបានប្រាប់ថា៖ ជនរងគ្រោះស្លាប់២នាក់មាន១.ឈ្មោះ សុខ ណាង ភេទប្រុសអាយុ៣៥ឆ្នាំត្រូវជាប្តីជនរងគ្រោះ២.ឈ្មោះ វី ឈៀប អាយុ៣៧ឆ្នាំនិងកូនប្រុសរបួសធ្ងន់៣.ឈ្មោះ សុខ សីហា អាយុ៧ឆ្នាំរស់នៅភូមិសួនអំពៅ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

មន្ត្រីនគរបាលចរាចរណ៍បានបញ្ជាក់ថា៖ នៅពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងជនរងគ្រោះបានជិះម៉ូតូហុងដាទ្រីមពាក់ផ្លាកលេខបាត់ដំបងAO.6766 បានឌុបប្រពន្ធនិងកូនប្រុសម្នាក់ត្រឡប់ពីវាស់ដីនៅខេត្តព្រះវិហារគោលបំណងត្រឡប់ទៅស្រុកវិញក្នុងចំណោមម៉ូតូ៣គ្រឿងមានម៉ូតូប្អូនប្រុសនិងកូនប្រសារ នៅពេលបើកបរម៉ូតូតាមបណ្តោយផ្លូវជាតិលេខ៦ក្នុងទិសដៅពីកើតមកលិចដល់ចំណុចកើតហេតុមានគោ១ក្បាលរត់ឆ្លងផ្លូវត្រូវបានជនរងគ្រោះជិះម៉ូតូបុកពេញទំហឹងបណ្តាលដួលលើដងផ្លូវត្រូវបានរថយន្តធុនធំហ៊ីយិនដាយពាក់ផ្លាកលេខភ្នំពេញ3C.1460 និងរ៉ឺម៉កក្រោយផ្លាកលេខព្រះសីហនុ4A.3008 ដែលបើកបរស្របទិសគ្នាបុកហើយកិនបណ្តាលស្លាប់ភ្លាម២នាក់ប្តីនិងប្រពន្ធ តែកូនប្រុសពៅរបួសធ្ងន់ត្រូវបានសង្គ្រោះបន្ទាន់។

មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកបានបញ្ជាក់ថា៖ នៅពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងបណ្តាលជនរងគ្រោះ២នាក់បានស្លាប់និងកន្លែងមាន១នាក់ទៀតរបួសធ្ងន់ក្រោយពីធ្វើការពិនិត្យនិងវាស់វែងហើយបានវិចខ្ចប់សាកសពជនរងគ្រោះ២នាក់ប្តីប្រពន្ធបានដឹកតាមរថយន្តសង្គ្រោះបញ្ជូនដល់លំនៅដ្ឋានខេត្តប៉ៃលិនហើយម៉ូតូជនរងគ្រោះនិងរថយន្តបង្កគ្រោះថ្នាក់ត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រះនេត្រព្រះដើម្បីអនុវត្តន៍តាមច្បាប់ចរាចរណ៍ផ្លូវគោក៕

Related Articles

Close