ប្រជាពលរដ្ឋមានការព្រួយបារម្ភពីសុវត្ថិភាព ខណៈសំណង់សាងសង់កំពស់១០ជាន់ហើយមិនគ្របស្បៃបិទបាំង រុះថ្មស៊ីម៉ងត៌ធ្លុះធ្លាយដំបូលអ្នកជិតខាង ដេកមិនបានរំខានដល់ការរស់នៅប្រចាំថ្ងៃ
បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋមានការព្រួយបារម្ភពីសុវត្ថិភាព ខណៈសំណង់សាងសង់កំពស់១០ជាន់ហើយមិនគ្របស្បៃបិទបាំង រុះថ្មស៊ីម៉ងត៌ធ្លុះធ្លាយដំបូលអ្នកជិតខាង ដេកមិនបានរំខានដល់ការរស់នៅប្រចាំថ្ងៃត្រូវបានប្រជាពលរដ្ឋលើកឡើងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ នៅមុខបុរីដួងចន្ទ ភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។
ប្រជាពលរដ្ឋនៅក្បែរខាងសំណង់កំពស់១០ជាន់ខាងនេះ បានរអ៊ូរៀបរាប់ថា នៅពេលដែលអគារសាងសង់កាន់តែខ្ពស់ ពួកគាត់កាន់តែមានភាពភ័យខ្លាច ខណៈអគារខាងលើនេះសាងសង់ជាប់របងនិងបន្ទប់ និងផ្ទះពួកគាត់ស្នាក់នៅ និងចំផ្លូវកាច់កែងទៀត ដែលជាការព្រួយបារម្ភ ពីសុវត្ថិភាពរាល់ការធ្វើដំណើរ និងអ្នកជិតខាង សំរាន្តមិនលក់ ព្រោះមានអាចម៌ស៊ីម៉ង់ត៍ធ្លាក់លើដំបូល និងមានដុំថ្ម និងឥដ្ឋធ្លាក់មកលើដំបូងបណ្តាលឲ្យធ្លុះ និងរៀបទឹកពេលមានភ្លៀងធ្លាក់។

ពួកគាត់សំណូមពរដល់អាជ្ញាធរមន្ត្រីជំនាញពាក់ព័ន្ធ សូមមេត្តាចុះមកពិនិត្យសំណង់ខាងលើនេះផង ដែលបង្កភាពរំខានដល់ការរស់នៅប្រចាំថ្ងៃដល់ប្រជាពលរដ្ឋរស់នៅក្បែរខាង និងខ្លាចមានគ្រោះថ្នាក់ជាដើម។ម្យ៉ាងវិញទៀត សំណង់ខាងលើនេះ បានដាក់សម្ភារៈថ្ម ឥដ្ឋបិទបាំងអស់មួយចំហៀងផ្លូវ ដែលបង្កការលំបាកដល់អ្នកធ្វើដំណើរផងដែរ។
នៅល្ងាចថ្ងៃដដែលនេះ មន្ត្រីសាសាសង្កាត់អូរជ្រៅ ចុះមកពិនិត្យ និងបានប្រាប់ថា សំណង់ដែលសាងសង់ខាងលើនេះ ប៉ះពាល់ដល់អ្នកជិតខាង បើសិនមិនធ្វើការហ៊ុព័ន្ធស្បៃឲ្យបានត្រឹមត្រូវនោះទេ អាជ្ញាធរមិនអនុញ្ញាតិឲ្យសាងសង់បន្តនោះទេ៕




