ក្រុម១៥៧ ក្រុងសិរីសោភ័ណ ចែកគ្រឿងឧបភោគ បរិភោគ ដល់ចាស់ជរាពិការ និងមានជម្ងឺប្រចាំកាយចំនួន៤គ្រួសារ


បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋជួបការលំបាកមាន ចាស់ជរាពិការ និងមានជម្ងឺប្រចាំកាយ ចំនួន៤គ្រួសារ ទទួលអំណោយពីសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) ក្រុងសិរីសោភ័ណ សាខាខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ ២០២០ នៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។


ចលនាយុវជនកម្ពុជា (ក្រុម១៥៧) តែងតែធ្វើសកម្មភាពមនុស្សធម៌ ជួយដល់ពលរដ្ឋ ខ្លះខាត ជួបការលំបាក ចាស់ជរា មានជំងឺជាដើម។ ជាក់ស្តែងនៅព្រឹកនេះលោក ជា សុវណ្ណធួន ប្រធានចលនាយុវជនកម្ពុជា(ក្រុម១៥៧)ក្រុងសិរីសោភ័ណ បាននាំក្រុមការងារបានយកសម្ភារគ្រឿងឧបភោគ បរិភោគជូនដល់ជួបការលំបាកមាន ចាស់ជរាពិការ និងមានជម្ងឺប្រចាំកាយ កំពុងជួបការលំបាកចំនួន៤គ្រួសារ ក្នុងនោះក៏មានការចូលរួម ក្រុមការងារថ្នាក់ខេត្តមានលោក អ៊ុង សុខ ម៉ៅ លោក ប៊ុន ធឿន និងក្រុមសហភាព សហព័ន្ធយុវជនកម្ពុជាក្រុងសិរីសោភ័ណ។


បាននាំយកអំណោយចែកជូនប្រជាពលរដ្ឋជួបការលំបាកមាន ចាស់ជរាពិការ និងមានជម្ងឺប្រចាំកាយ ទីទាល់ក្រចំនួន៤គ្រួសាររស់នៅក្រុងសិរីសោភ័ណ។
ក្នុងគ្រួសារទទួលបានមាន៖១.អង្ករ១ការ៉ុងតូចស្មើ២៥គីឡូក្រាម ២.មី ១ កេស ៣.ទឹកត្រី១យួរស្មើ៦ដប ៤.ទឹកស៊ីអ៊ីវ ១យួរស្មើ៦ដប ៥.ត្រីខ ១យួរស្មើ៦កំប៉ុង ៦.ប្រេងឆា ១ដបស្មើ១លីត្រ ៧.ស្កសរ ១គីឡូក្រាម ៨.អំបិលអ៊ីយ៉ូត ២កញ្ចប់ស្មើ១គីឡូក្រាម ៩.ប៊ីចេង ១កញ្ចប់ស្មើ១គីឡូក្រាម ១០.សាប៊ូ ១ថង់ស្មើ១គីឡូក្រាម ១១.សារ៉ុង១ ,១២.ទឹកសុទ្ធ៥យួរ ,១៣.ថវិការចំនួន១០ម៉ឺនរៀល៕( លោក៖ សៅ នៅ)

Related Articles

Close