គម្រោងផ្លូវ១ខ្សែជិត១០០០ម៉ែត្រ ត្រូវបានអាជ្ញាធរជួសជុលឲ្យពលរដ្ឋប្រើប្រាស់ឡើងវិញ

បន្ទាយមានជ័យ៖ ដោយមើលឃើញពីតម្រូវការចាំបាច់ របស់ពលរដ្ឋ និងផ្តល់ភាពងាយស្រួល

ឲ្យប្រជាពលរដ្ឋ ផ្លូវ១ខ្សែជិត១០០០ម៉ែត្រ ធ្វើដំណើរមិនកើត ដោយព្រៃដុះទ្រុប អាជ្ញាធរជួសជុលឲ្យពលរដ្ឋប្រើប្រាស់ឡើងវិញ នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ ២០២០ ស្ថិតនៅក្នុងភូមិអូរឫស្សី សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។


លោក សាំង ឃឿន មេភូមិអូរឫស្សី បានឲ្យដឹងថា ផ្លូវដែលអាជ្ញាធរ និងសប្បុរសជន កំពុងតែឈូសឆាយលើកជាផ្លូវនេះ ជាគម្រោងផ្លូវចាស់ និងជាតម្រូវការចាំបាច់ដោយមានប្រជាពលរដ្ឋរស់នៅជុំវិញ ត្រូវមមាញឹកធ្វើដំណើរផងដែរ។ លោកបញ្ចាក់ថា ជំហ៊ានដំបូងផ្លូវដែលមានប្រវែងជាង៩០០ម៉ែត្រនេះ គឺត្រូវបានលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ចៅសង្កាត់ និងភូមិ រួមទាំងសប្បុរសជន លើកផ្លូវគៀរកិនបង្ហាប់ ដើម្បីសម្រួលឲ្យប្រជាពលរដ្ឋប្រើប្រាស់ ដែលត្រូវចំណាយថវិកាជិត២០០០ដុល្លារអាមេរិក។


លោកបញ្ចាក់ថា ក្រោយពីធ្វើគៀរកិន បង្ហាប់ចេញជាផ្លូវឲ្យប្រជាពលរដ្ឋធ្វើជាបណ្តោះអាសន្នសិនហើយ ទៅថ្ងៃមុខនិងចាក់ថ្មមិកដើម្បីឲ្យប្រជាពលរដ្ឋកាន់តែងាយស្រួលធ្វើដំណើរចេញចូលប្រកដអាជីវកម្មផងដែរ៕ (ដោយ៖សៅនៅ)

Related Articles

Close