កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនចោរលួចម៉ូតូម្នាក់ រកឃើញម៉ូតូ02គ្រឿង បានប្រគល់ជូនម្ចាស់វិញ នៅក្រុងប៉ោយប៉ែត
កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនចោរលួចម៉ូតូម្នាក់ រកឃើញម៉ូតូ02គ្រឿង បានប្រគល់ជូនម្ចាស់វិញ នៅក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ៖ កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនចោរលួចម៉ូតូម្នាក់ រកឃើញម៉ូតូ២គ្រឿង ត្រូវប្រគល់ជូនម្ចាស់វិញ ចំណែកជនសង្ស័យត្រូវបញ្ជូនទៅកាន់សាលាដំបូងខេត្តបន្ទាយមានជ័យចាត់ការតាមច្បាប់ នៅថ្ងៃទី03 ខែកក្ដដា ឆ្នាំ2024។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានប្រាប់ឲ្យដឹងថា៖ ជនសង្ស័យ ឈ្មោះ នាង ឆាយ ហៅឆាយ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ ស្រុកកំណើតស្រុកស្អាង ខេត្តកណ្តាល បច្ចុប្បន្នស្នាក់នៅបណ្តោះអាសន្នភូមិបាលិលេយ្យពីរ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណី លួចស្ថានទម្ងន់ទោស និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
លោកមេបញ្ជាការបញ្ជាក់ថា៖ ជនសង្ស័យកាលពីថ្ងៃទី01 ខែកក្ដដា ឆ្នាំ2024 បានធ្វើសកម្ម
ភាពលួចម៉ូតូជនរងគ្រោះ ពីរនាក់ផ្សេងគ្នា អស់ចំនួនពីរគ្រោះង 1. គឺម៉ូតូរបស់ជនរងគ្រោះឈ្មោះ ចិត ម៉ៅ 01គ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ202 ពាក់ផ្លាកលេខ សៀមរាប 1AL-0691 និងទី2.ម៉ូតូរបស់ជនរងគ្រោះ ឈ្មោះ ពឿយ បូរឿន 01គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខ បន្ទាយមានជ័យ 1Q-8234។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បញ្ជាក់បន្ថែមថា៖ បន្ទាប់ពីទទួលបានពាក្យបណ្តឹង បានដឹកនាំកម្លាំងស្រាវជ្រាវកំណាត់មុខសញ្ញារហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើ និងពិនិត្យតេស្តឃើញមានជាប់សារធាតុញៀន។ ជនសង្ស័យសារភាពថា កាលពីថ្ងៃទី01 ខែកក្ដដា ឆ្នាំ2024 ពិតជាបានលួចម៉ូតូជនរងគ្រោះពិតមែន និងកសាងសំណុំរឿងបញ្ជូនទៅជំនាញកងរាជអាវុធហត្ថខេត្ត និងបន្តសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តចាត់ការបន្ត៕(សៅ នៅ)



