ក្រុមហ៊ុនទឹកស្អាតផលិតទឹកប្រើប្រាស់ចេញទឹកកង្វក់ល្អក់កករត្រូវបានអាជ្ញាធរ និងមន្ត្រីជំនាញចុះពិនិត្យអាចបណ្តាលមកពីប្រើប្រាស់ទឹកអណ្តូងបុកបន្ថែម

ក្រុមហ៊ុនទឹកស្អាតផលិតទឹកប្រើប្រាស់ចេញទឹកកង្វក់ល្អក់កករត្រូវបានអាជ្ញាធរ និងមន្ត្រីជំនាញចុះពិនិត្យអាចបណ្តាលមកពីប្រើប្រាស់ទឹកអណ្តូងបុកបន្ថែម
បន្ទាយមានជ័យ៖ ក្រោយពីប្រជាពលរដ្ឋរងការរិៈគន់ក្រុមហ៊ុនទឹកស្អាតផលិតទឺកប្រើប្រាស់ចេញទឹកកង្វក់ល្អកកកត្រូវបានអាជ្ញាធរនិងមន្ត្រីជំនាញចុះពិនិត្យអាចបណ្តាលមកពីប្រើប្រាស់ទឹកអណ្តូងបុកបន្ថែមដែលចុះពិនិត្យនៅថ្ងៃទី១៥ ខែកក្តដា ឆ្នាំ២០២៤នៅក្រុងប៉ោយប៉ែត។
កន្លងមកប្រជាពលរដ្ឋក្រុងប៉ោយប៉ែតបានរិះគន់ក្រុមហ៊ុនទឹកស្អាតអានកូនផលិតទឹកស្អាតអោយប្រជាពលរដ្ឋប្រើប្រាស់ចេញទឹកល្អក់កករហើយមានកន្លែងខ្លះមានក្លិននិងរហូតអ្នកប្រើប្រាស់បានចេញរមាស់តាមដងខ្លួនអាចបណ្តាលមកពីទឹកប្រើប្រាស់មិនស្អាតបានសុំឲ្យអាជ្ញាធរក្រុង/ខេត្តនិងមន្ទីរជំនាញជួយដល់ប្រជាពលរដ្ឋមានទឹកប្រើប្រាស់ស្អាតសមស្របតាមតម្លៃ។
លោក ញឹម ភឿង អភិបាលរងក្រុងប៉ោយប៉ែត និងអ្នកនាំពាក្យបានប្រាប់ថា៖ ក្រោយពីរងការរិះគន់ពីប្រជាពលរដ្ឋរឿងទឹកស្អាតរបស់ក្រុមហ៊ុនអានកូដែលប្រជាពលរដ្ឋចោទប្រកាន់ថាប្រើប្រាស់ទឹកស្អាតចេញកង្វក់មានល្អក់និងកករហើយបានសុំអោយអាជ្ញាធរជួយដោះស្រាយ ហើយជាការណែនាំពីលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតបានឲ្យលោកសហការជាមួយមន្ទីរជំនាញនិងក្រុមហ៊ុនទឹកស្អាតអានកូចុះពិនិត្យមើលស្ថានីយ៍ចម្រុះទឹក២កន្លែងមាន១កន្លែងនៅអូរជាប់ព្រំដែន និង១កន្លែងទៀតនៅជាប់អាងអូរខៃដននិងចុះទៅពិនិត្យដើម និងចុងទុយោចែកចាយទឹកឃើញថាទឹកដែលចែកចាយឃើញថាស្អាត។
លោកបានបញ្ជាក់ថា៖ មូលហេតុដែលប្រជាពលរដ្ឋប្រើប្រាស់ទឹកតាមសណ្ឋាគារ ផ្ទះសំណាក់និងផ្ទះជួលមួយចំនួនដែលមានអគារខ្ពស់ហើយកន្លែងខ្លៈទឹកស្អាតប្រើប្រាស់មិនគ្រប់គ្រាន់ម្ចាស់បានបុកអណ្តូងបុករឺស្នប់ដាក់ម៉ូទ័រទាញទឹកឡើងប្រើប្រាស់លាយទឹកស្អាតទើបបណ្តាលមានកន្លែងខ្លះមានទឹកកង្វក់ល្អក់និងកករហើយបានរិះគន់ក្រុមហ៊ុនទឹកស្អាតទៅវិញកន្លែងប្រើប្រាស់ទឹកក្រុមហ៊ុនទឹកស្អាតអានកូ គឺទឹកស្អាត។
លោក ញឹម ភឿង បានបញ្ជាក់ថា៖ បណ្តាញចែកចាយទឹកគ្រប់គ្រាន់បម្រើប្រជាពលរដ្ឋតែខ្វះប្រភពទឹកសម្រាប់ផលិតដែលខ្វះខាតភាគច្រើននៅរដូវប្រាំងហួតហែង ចំណែករដូវវស្សាទឹកផលិតចែកចាយប្រើប្រាស់បានគ្រប់គ្រាន់ស្ថានីយ៍២កន្លែងអាចផលិតទឹក១ថ្ងៃសម្រាប់ប្រើប្រាស់ក្នុងក្រុងប៉ោយប៉ែតបានប្រមាណជាង៦ម៉ឺនម៉ែត្រគីបហើយក្រុមហ៊ុនទឹកស្អាតអានកូគ្រោងបង្កើតស្ថានីយ៍ផលិតទឹកឲ្យបាន៤កន្លែងទាំងស្ថានីយ៍ចាស់២កន្លែងសម្រាប់តម្រូវប្រជាពលរដ្ឋក្រុងប៉ោយប៉ែតមិនអោយខ្វះខាតទៀតឡើយនៅពេលខាងមុខ៕(សៅ នៅ)

Related Articles

Close