កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យប្រុស.ស្រី03នាក់ដែលជួញដូរ និងប្រើប្រាស់គ្រឿងញៀន 4ថង់ទម្ងន់10.78ក្រាម

បន្ទាយមានជ័យ៖ កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យប្រុស.ស្រី03នាក់ដែលជួញដូរ និងប្រើប្រាស់គ្រឿងញៀន 4ថង់ទម្ងន់10.78ក្រាមត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យនៅថ្ងៃទី25 ខែមីនា ឆ្នាំ2025។
លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានប្រាប់ថា៖ ជនសង្ស័យ៣នាក់មាន1.ឈ្មោះ មាស គីមហុង ភេទប្រុសអាយុ27ឆ្នាំ 2.ឈ្មោះ រតនៈ ពិទ្យាធានី ភេទស្រីអាយុ34ឆ្នាំ និង3.ឈ្មោះ យ៉ាំ ដាវី ភេទស្រី អាយុ41ឆ្នាំរស់នៅភូមិ.សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។
លោកបានបញ្ជាក់ថា៖ ក្រោយទទួលព័ត៌មានបានដឹងពីអាជ្ញាធរមូលដ្ឋានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានស្រាវជ្រាវហើយកំណត់មុខសញ្ញាឃាត់ខ្លួនជនសង្ស័យ03នាក់ស្រី02នាក់ និងវត្ថុតាងគ្រឿងញៀនប្រភេទម្ស៉ៅក្រាមសថ្លាចំនួន04ថង់ទម្ងន់10.78ក្រាម និងម៉ូតូ01គ្រឿង ទូរសព្ទដៃ03គ្រឿង និងមសម្ភារៈវិចខ្ចប់គ្រឿងញៀនមួយចំនួនដែលបង្ក្រាបនៅថ្ងៃទី23 ខែមីនា ឆ្នាំ2025នៅចំណុចភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា៖ ក្រោយឃាត់ខ្លួនជនសង្ស័យប្រុស/ស្រី 03នាក់ពីបទជួញដូរនិងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ក្រោយសាកសួរហើយត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីអនុវត្តន៍តាមច្បាប់៕(សៅ នៅ)

Related Articles

Close