កម្លាំងនគរបាលអន្តោរប្រវេសន៍ត្រូវត្រៀមកម្លាំងជានិច្ចក្នុងករណីចាំបាច់ ឬករណីបន្ទាន់ ដើម្បីបំរើប្រជាពលរដ្ឋក្រែងសម្រុកក្នុងរដូវចូលឆ្នាំប្រពៃណីខ្មែរ
បន្ទាយមានជ័យ៖ ក្នុងឱកាសសំណេះសំណាល ជាមន្ត្រីអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និងត្រួតពិនិត្យស្ថានភាពលើស្ពានព្រំដែន កាលពីល្ងាចថ្ងៃសុក្រចុងសប្តាហ៍មុននេះ ឯកឧត្តមគៀត ចន្ទ័ធារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានមានប្រសាសន៍ ណែនាំឲ្យកម្លាំងនគរបាលអន្តោរប្រវេសន៍ត្រូវត្រៀមកម្លាំងជានិច្ចក្នុងករណីចាំបាច់ ឬករណីបន្ទាន់ ដើម្បីបំរើប្រជាពលរដ្ឋក្រែងសម្រុកក្នុងរដូវចូលឆ្នាំប្រពៃណីខ្មែរ និងត្រូវដាក់កាមេរ៉ាម៉ាស៊ីនវាស់កំដៅបន្ថែម។

ឯកឧត្តមគ្រោងដាក់កាំមេរ៉ាពិនិត្យកំដៅថ្មីបន្ថែម ការពារនារដូវចូលឆ្នាំខាងមុខនេះ ក្រែងបងប្អូនពលករខ្មែរយើងធ្វើការនៅប្រទេសថៃ វិលមកស្រុកកំណើតរបស់ខ្លួនតាមច្រកទ្វារខាងលើមានចំនួនច្រើនដូច្នេះម៉ាស៊ីនវាស់កំដៅតែមួយមិនអាចពិនិត្យនិងវាស់កំដៅទាន់វេលានោះឡើយ។

ក្នុងឱកាសនោះឯកឧត្តមមានប្រសាសន៍ផ្តាំផ្ញើដល់កងកម្លាំងថា៖ ភារកិច្ចរបស់យើងសំខាន់គឺបំរើជាតិ បំរើប្រជាពលរដ្ឋ ត្រូវត្រៀមជានិច្ចដើម្បីបំពេញភារកិច្ចចាំបាច់នានាដែលថ្នាក់ដឹកនាំក្រសួងអគ្គនាយកដ្ឋានក៏ដូចជារាជរដ្ឋាភិបាលនិងណែនាំឲ្យយើងបំពេញភារកិច្ចណាមួយចាំបាច់ដើម្បីសុខទុក្ខប្រជាពលរដ្ឋយើង ទោះបីសភាពការនៅកម្ពុជាយើងមានសភាពស្ងប់ស្ងាត់បន្តិចក៏ដោយប៉ុន្តែសូមរក្សារការគោរពវិន័យឲ្យបានល្អ។ យើងឃើញហើយសភាពការសកលលោកកំពុងតែមានការព្រួយបារម្ភជាខ្លាំង ខណៈប្រមុខថ្នាក់ដឹកនាំកម្ពុជា ក៏កំពុងយកចិត្តទុកដាក់ទៅលើសុវត្ថភាព និងសុខភាពប្រជាពលរដ្ឋ សូមកងកម្លាំងទាំងអស់ ពង្រឹងការត្រួតពិនិត្យអោយបានម៉ត់ចត់ដើម្បីបង្ការទប់ស្កាត់ ប្រយុទ្ធប្រឆាំងទៅនិងជំងឺកូវីដ-១៩ (CCOVID-19) ដែលជំងឺនេះវាកំពុងឆ្លងរាតត្បាតទៅដល់១៨០ប្រទេសហើយជម្ងឺនេះវាឆ្លងកាចសាហាវណាស់ សូមឲ្យមានការប្រុងប្រយត្ន័ទាំងអស់គ្នា។

ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ចធារិទ្ឋ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ប្រសាសន៍អំពាវនាវដល់ពលករយើងដែលកំពុងរស់នៅក្នុងប្រទេថៃ បើសិនជានៅនិងកន្លែងបានសុំឲ្យគាត់នៅប៉ុន្តែខ្លាចគាត់នៅមិនបានព្រោះពួកគាត់មិនមានការងារធ្វើ ដោយទីផ្សារ ឬក៏រោងចក្របិទដូច្នេះពួកគាត់ត្រូវមកផ្ទះខ្លាចមានជម្ងឺនាំមកចម្លងកូនចៅក្រុមគ្រួសាររបស់ពួកគាត់នៅឯស្រុកកំណើត។

ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ចធារិទ្ឋ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍និងឯកឧត្ដម ឃុន សំបូរ អមដំណើរប្រតិភូជាន់ខ្ពស់របស់នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បាននាំយក នូវអំណោយ មួយ ចំនួន ចែកជូន ដល់នាយប៉ុស្តិ៍នគរអន្តោប្រវេសន៍ ប្រចាំច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត រួមមាន៖ អង្ករចំនួន២តោន ,មីចំនួន២០កេសធំ,ត្រីខ ចំនួន១៣កេសធំ,រួមនិងថវិការចំនួន៥លានរៀលដើម្បីដល់ប៉ុស្ដ៏ឧបត្ថម្ភផងដែរ៕



