បើកត្រាក់ទ័រស៊ីឈ្នូលភ្ជួរស្រែព្រៃ ជាន់មីនផ្ទុះស្លាប់ នៅស្រុករុក្ខគិរី

បាត់ដំបង៖ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា មានករណីផ្ទុះមីនតោន ស្លាប់បុរសម្នាក់ ខណៈបើកត្រាក់ទ័រ ស៊ីឈ្នួលភ្ជួរដីស្រែព្រៃ មួយកន្លែងនៅវេលាម៉ោង 9:00នាទី ក្នុងភូមិបឹងអំពិល ឃុំព្រែក ស្រុករុក្ខគិរី ខេត្តបាត់ដំបង។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ជន ន័ល ភេទប្រុស មានទីលំនៅ ភូមិក្រញាំមាន់ ឃុំ អូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់។ ពេលកើតហេតុជនរងគ្រោះ ស៊ីឈ្នួលបើកត្រាក់ទ័រ ភ្ជួរដីស្រែព្រៃខាងលើ ក៏ ជាន់ចំមីនតោនបណ្តាលឲ្យផ្ទុះ ត្រាក់ទ័រខូចខាតយ៉ាងធ្ងន់ និងជនរងគ្រោះ ត្រូវស្លាប់ខណៈបញ្ជូនទៅកាន់មន្ទីរពេទ្យ៕(ទឹម ​តុលា)

Related Articles

Close