ទៅមើលចម្ការ ស្រាប់តែប្រទះឃើញកាំភ្លើងជាច្រើនដើម ប្រញាប់រាយការណ៍ប្រាប់សមត្ថកិច្ចភ្លាម

(បាត់ដំបង)៖ ប្រជាពលរដ្ឋទៅមើលចំការមៀនរបស់ខ្លួន ស្រាប់តែប្រទះឃើញសុទ្ធតែកាំភ្លើង នៅក្នុងចំការរបស់ខ្លួន ទើបប្តឹងសមត្ថកិច្ចឲ្យចុះទៅត្រួតពិនិត្យ។ ហេតុការណ៍នេះបានកើតឡើង ត្រូវបានប្រជាពលរដ្ឋប្រទះឃើញកាលពីរសៀលថ្ងៃទី១២ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅភូមិអូររំដួល ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ប្រភពព័ត៌មាន បានបញ្ជាក់ថា នៅពេលសមត្ថកិច្ចចុះពិនិត្យឃើញមានអាវុធចំនួន៣៣ដើម គឺជាប្រភេទកភ្លើង(អាកា៤៧) AK47- រួមមានអាវុធអាកាស្វ័យបត់ចំនួន៣០ដើមនឹងអាវុធ(M79)ចំនួន៣ដើម មានបង់វែងចំនួន៤០បន្ថែមទៀងផង។បច្ចុប្បន្ន អាវុធទាំង៣៣ដើមនេះ ត្រូវបានកម្លាំងសមត្ថកិច្ចបានយកទៅរក្សាទុកនៅឯកន្លែងអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក ដើម្បីស្វែងរក និងស្រាវជ្រាវបន្តថាតើចេញពីប្រភពណាមួយឲ្យបានច្បាស់លាស់បន្ថែមទៀត៕

Tags
Close