កម្លាំងចម្រុះក្រុងបាត់ដំបងចុះរុះរើសំយ៉ាប ស្លាកយីហោ មុខផ្ទះអាជីវករជុំវិញផ្សារបឹឈូក
(បាត់ដំបង)៖ កម្លាំងចម្រុះគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបាត់ដំបងនាំក្រុមជាង ចុះ អនុវត្តវិធានការក្តៅ ចុះរុះរើកាត់ផ្លាកយីហោ និងរនាំងដែកដែល អាជីវករផ្ទះល្វែងកែច្នៃតាំង លក់ដូរទំនិញ គ្រប់ប្រភេទនៅខាងមុខផ្ទះជុំវិញបរិវេណផ្សារបឹងឈូក នៅល្ងាចថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតក្នុង ភូមិ ព្រេក មហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។
លោក ផេង សុទ្ធី អភិបាលរងក្រុងបាត់ដំបងបានប្រាប់ថា មុនពេលឈានដល់ការ ចុះរុះរើនិងកាត់ដោយ ផ្ទាល់នេះ រដ្ឋបាលក្រុងបាត់ដំបង បានចុះណែនាំ ក៏ដូចជាជូនដំណឹងជាច្រើនលើកច្រើនសារមកហើយ តែខាងបងប្អូនអាជីវករដែល ពាក់ព័ន្ធជុំវិញផ្សារនេះ មិនព្រមរុះរើចេញ ក៏ដូចជាមិនព្រមស្លាប់តាមការណែនាំ ទើបថ្ងៃនេះលោកបានដឹកនាំកម្លាំងចម្រុះចុះមកអនុវត្តតែម្ដង។
លោកផេង សុទ្ធី ប្រាប់ទៀតថា ការចុះអនុវត្តនេះ គឺអនុវត្តរហូតជុំវិញផ្សារបឹងឈូកតែម្តង ធ្វើជារៀងរាល់ថ្ងៃ ធ្វើហើយធ្វើទៀតរហូតដល់ចប់ គោលបំណងដើម្បីរក្សាបាននូវសោភ័ណភាព អនាម័យ បរិស្ថាន សណ្ដាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាពសាធារណៈផងដែរ៕(ម៉ៅ និមល)