ខេត្តបន្ទាយមានជ័យរកឃើញអ្នកឆ្លងកូវីដ.19 ប្រភេទបម្លែងថ្មីអូមីក្រុងចំនួន123ករណីនិងភាគច្រើនពលករត្រឡប់ពីថៃមកកម្ពុជា

(បន្ទាយមានជ័យ)៖ខេត្តបន្ទាយមានជ័យរកឃើញអ្នកឆ្លងកូវីដ.19ប្រភេទបម្លែងថ្មីអូមីក្រុងចំនួន123ករណី និងភាគច្រើនពលករត្រឡប់ពីថៃមកកម្ពុជាដល់ថ្ងៃទី21 ខែកុម្ភៈ ឆ្នាំ2021។លោកវេជ្ជៈបណ្ឌិត រឿន សុធី អនុប្រធានមន្ទីសុខាភិបាលខេត្តបន្ទាយមានជ័យបានប្រាប់ថ្ងៃទី22 ខែកុម្ភៈ ឆ្នាំ2022ថា៖ខេត្តបន្ទាយមានជ័យរកឃើញអ្នកឆ្លងកូវីដ.19ប្រភេទបម្លែងថ្មីអូមីក្រុងមានចំនួន 123ករណីមានមនុស្សស្រី67នាក់មានពលករខ្មែរត្រឡប់ពីប្រទេសថៃមានចំនួន79នាក់ និងឆ្លងក្នុង សហគមន៍ ចំនួន44នាក់ស្រី18នាក់ជាក់ស្តែងនៅថ្ងៃទី21 ខែកុម្ភៈ ឆ្នាំ2022រកឃើញអ្នកឆ្លងចំនួន4នាក់មាន ពលករខ្មែរ ត្រឡប់ពីប្រទេសថៃចំនួន២នាក់និងសហគមន៍ចំនួន2នាក់។លោកវរៈសេនីយ៍ទោ ម៉ាន់ ធី អធិការរងនគរបាលស្រុកអូរជ្រៅបានបញ្ជាក់ថា៖នៅថ្ងៃទី21 ខែកុម្ភៈ ឆ្នាំ2022នេះក្រុមការងារទទួលពលករខ្មែរដែលត្រឡប់ពីប្រទេសថៃចូលតាមច្រកអូរបីជាន់ស្រុកអូរជ្រៅមានចំនួន334នាក់ស្រី163នាក់មានកុមា49នាក់ស្រី25នាក់ហើយតេស្តរហ័សរកឃើញអ្នកឆ្លងកូវីដ.19មានចំនួន10នាក់ស្រី6នាក់កុមា1នាក់ស្រី។លោកបានបញ្ជាក់ថា៖ពលករខ្មែរដែលត្រឡប់ពីប្រទេសថៃចូលមកកម្ពុជាដែលចាក់វ៉ាក់សាំងការពារកូវីដ.19ដូសទី២មានចំនួន265នាក់ស្រី134នាក់អ្នកដែលឆ្លងកូវីដ.19ត្រូវបានដឹកទៅព្យាបាលក្នុង មណ្ឌល ខ្លាកូនថ្មីក្រុងសិរីសោភ័ណ៕

Related Articles

Close