សម្ពោធដាក់ឲ្យប្រើប្រាស់អគារសិក្សា១ខ្នង៥បន្ទប់ជាអំណោយរបស់ “អង្គការសម្តេចសុបិនកុមារកម្ពុជា”

(បន្ទាយមានជ័យ)៖ អគារសិក្សា ១ខ្នង ៥បន្ទប់ ស្ថិតនៅសាលាបឋមសិក្សាអូរអណ្តូង ភូមិអូរអណ្តូងកើត ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដែលជាអំណោយរបស់ “អង្គការសម្រេចសុបិនកុមារកម្ពុជា ” ត្រូវបានលោក លី សារី អភិបាលរងខេត្ត តំណាងឱ្យឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២។

ពិធីសម្ភោធនេះមានការអញ្ជើញចូលរួមពីលោក ឈូ ប៊ុនរឿងប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី ព្រមទាំងលោក លោកស្រី ប្រធាន.អនុប្រធានមន្ទីរ និងមេបញ្ជាការ មេបញ្ជាការងគ្រប់កង ឯកភាព មន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខែត្រ។

លោក លី សារី អភិបាលរងខេត្ត បានកោតសរសើរ និងថ្លែងនូវអំណរគុណ ដល់ “អង្គការសម្រេចសុបិនកុមារកម្ពុជា”  ដែលបានផ្តល់អគារសិក្សា ១ខ្នងមាន៥បន្ទប់ និងសមិទ្ធិផលនានា ដែលណាយ ថវិកាសរុបប្រមាណជាង៥៦,១៩៨ដុល្លារ ជូនដល់សាលាបឋមសិក្សាអូរអណ្តូងខាងលើនេះ។ នេះបង្ហាញអំពីទឹកចិត្តសប្បុរសដ៍ល្អក្នុងការបរិច្ចាកធនធានមួយ ក្នុងការផ្តល់ជាប្រយោជន៍ដល់ សិស្សានុសិស្ស នៅក្នុងសហគមន៍ ស្របតាមទិសដៅកំណែទម្រង់របស់ក្រសួងអប់រំយុវជននិងកីឡា គឺទី១.សមធម៌នៃការចូលរៀន ២.គុណភាព និងប្រសិទ្ធភាពនៃសេវាអប់រំ និងទី៣.ការកសាងសមត្ថភាព និងការអភិវឌ្ឍស្ថាប័ន ដែលកំពុងផ្តោតទៅលើវិធានការនានា ដើម្បីជម្រុញឱ្យមាតាបិតាសិស្ស ក្នុងសហគមន៍ ចូលរួមកាន់តែច្រើនក្នុងការគ្រប់គ្រង និងអភិវឌ្ឍសាលារៀន ក្នុងការលើកកម្ពស់គុណភាពនៃការសិក្សារបស់សិស្សនៅគ្រប់កម្រិត។

ជាមួយគ្នានោះលោក លី សារី ក៏បានផ្តាំផ្ញើដល់លោកគ្រូ អ្នកគ្រូ អាណាព្យាបាលសិស្ស ត្រូវចូលរួម ថែទាំសាលាឲ្យ បានជាប់គង់វង្សយូរអង្វែង។ជាពិសេសត្រូវយកចិត្តទុកដាក់ បន្តអនុវត្តឱ្យបានជា ប្រចាំនូវវិធានការការពារសុខភាព សិស្សានុសិស្សតាមគោលការណ៍ ៣កុំ ៣ការពារ តាមការអប់រំផ្សព្វ ផ្សាយរបស់រាជរដ្ឋាភិបាល និងជួយគាំទ្រវិធានការការពារខ្លួនពីជំងឺកូវិដ-១៩ នៅក្នុងបរិបទ នៃការរីករាលដាលនៃមេរោគបំប្លែងថ្មីអូមីក្រុងនេះជាដើម៕

Related Articles

Close