ល្បែងស៊ីសងតាមប្រព័ន្ធ អនឡាញមួយកន្លែងក្នុងក្រុងបាត់ដំបងមន្រ្តីពាក់ពន្ធ័ក្នុងមូលដ្ឋានមិនបង្ក្រាម

បាត់ដំបង៖តាំងបើកលេងល្បែងស៊ីសងតាមប្រព័ន្ធអនឡាញមួយកន្លែងដុះស្លែយូរមកហើយនៅខាងកើតផ្សារបឹងឈូកស្ថិតក្នុងភូមិព្រែកមហាទេម សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង សមត្ថកិច្ច និងអាជ្ញាធរមន្ត្រីពាក់ព័ន្ធក្នុងមូលដ្ឋានហាក់បីដូចជាធ្វើមិនដឹង មិនឮ និងមិនមានការបង្ក្រាបសោះ។

ប្រភពបានឲដឹងថាទីតាំងបើកលេងស៊ីសងខាងលើនេះបើកដំណើរការយូរមកហើយបើកលេងដោយរលូនដោយគ្មានវិធានការចុះបង្ក្រាបពីមន្ត្រីពាក់ព័ន្ធក្នុងមូលដ្ឋានណាចុះធ្វើការបង្ក្រាបឡើយនៅតែបណ្ដែត បណ្ដោយឲ្យមានបទល្មើសល្បែងស៊ីសងជួបជុំគ្នា មិនគោរពវិធានការសុខាភិបាលផ្គើនជាមួយគោលនយោបាយ ទាំង៧ចំណុច ដើម្បី ភូមិ / ឃុំ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាលកម្ពុជា យ៉ាងគឃើ្លន។

ប្រជាពលរដ្ឋក្នុងមូលដ្ឋានគាត់មានការព្រួយបារម្ភចំពោះសុខសុវត្ថិភាពរបស់ពួកគាត់ ព្រោះថាបើទីកន្លែងណាមានបើកល្បែងស៊ីសងទីកន្លែងនោះមិនយូរទេនឹងកើតមានអំពើចោរកម្មដូចជា លួច.ឆក់.ប្លន់.និងគាស់ផ្ទះ កើតឡើងជាក់ជាមិនខានដោយសារចាញ់លុយអស់ព្រោះតែលេងល្បែងមិនដឹងរកមុខរបរអីមានតែលួចឆក់ប្លន់តែប៉ុណ្ណោះដើម្បីយកលុយមកផ្សងសំណាងបន្តទៀតក្រែងលមានសំណាងមកវិញ។ ប្រជាពលរដ្ឋនិងមហាជនដាក់ការសង្ស័យ និងរិះគន់ថាមន្ត្រីពាក់ព័ន្ធនៅក្នុងមូលដ្ឋានទទួលបានលាភសក្ការៈទើបមិនហ៊ានបង្ក្រាប គួរគប្បីមានវិធានការទប់ស្កាត់បង្ក្រាបផងដើម្បីភូមិឃុំមានសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ប្រជាពលរដ្ឋស្នើសុំ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងជាគណៈបញ្ជារការឯកភាព សូមមេត្តាចាត់មន្ត្រីជំនាញស្រាវជ្រាវទប់ស្កាត់ទីតាំងបើកលេងល្បែងស៊ីសងខាងលើ និងចូលរួមចំណែកទប់ស្កាត់ការជួបជុំប្រមូលផ្តុំគ្នានិងទប់ស្កាត់រីករាលដាលពីជំងឺ(កូវិដ១៩និងប្រភេទមេរោគបំលែងថ្មីអូមីក្រុង)អោយមានប្រសិទ្ធខ្ពស់ និងការលួចបើកលេងល្បែងស៊ីសងដោយខុសច្បាប់ ៕(ម៉ៅ និមល)

Related Articles

Close