លោកឧត្តមសេនីយ៍ត្រី វង្ស វិត បាននាំថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជា ប្រគល់ជូនគ្រួសារនិវត្តជននិងគ្រួសារមរណៈ
(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ ២០២២ លោកឧត្តមសេនីយ៍ត្រី វង្ស វិត ស្នងការរងទទួល ផែនការងារធនធានមនុស្សជាអនុប្រធានសមាគមមិត្តនគរបាលជាតិកម្ពុជាថ្នាក់មូលដ្ឋាន នៃស្នងការដ្ឋាន នគរបាលខេត្តបន្ទាយមានជ័យ តំណាងឱ្យលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត ជាប្រធានសមាគមមិត្តនគរបាលជាតិកម្ពុជាថ្នាក់មូលដ្ឋាន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ មានការអញ្ជើញចូលរួមពីលោកវរសេនីយ៍ឯក យី ប៊ុនរឿង នាយការិយាល័យបុគ្គលិក បានប្រគល់ថវិកា ស.ម.ន ចំនួន ១៨,០០០,០០០រៀល (ដប់ប្រាំបីលានរៀលគត់) ជូនដល់តំណាងគ្រួសារសព និងគ្រួសារនិវត្តជន ចំនួន០២នាក់ និងតំណាងគ្រួសារមន្រ្តីនគរបាលមរណៈចំនួន០១នាក់ ដូចមានរាយនាមជូនខាងក្រោម:១.លោកស្រី រឿន សម្ផស្សតំណាងគ្រួសារសពលោកវរសេនីយ៍ត្រី ឌី ម៉ារឿន (និវត្តជន)ទឹកប្រាក់ចំនួន ៦,០០០,០០០៛(ប្រាំមួយលានរៀលគត់) មរណភាព ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយរោគាពាធ។២.លោក ញាណ សារី តំណាងគ្រួសារសព លោកអនុសេនីយ៍ទោ ញាណ យុង ( និវត្តជន)ទឹកប្រាក់ចំនួន៦,០០០,០០០៛(ប្រាំមួយលានរៀលគត់)មរណភាពថ្ងៃទី៣០ខែកញ្ញាឆ្នាំ២០២១ ដោយរោគាពាធ។
៣.លោកស្រី ពុធ ថា តំណាងគ្រួសារសព លោកអនុសេនីយ៍ទោ គយ ហុន មន្រ្តីវរសេនាតូចនគរបាល ការពារ ព្រំដែនគោកលេខ៨១៥ ទឹកប្រាក់ចំនួន៦,០០០,០០០៛(ប្រាំមួយលានរៀលគត់)មរណភាពថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយរោគាពាធ។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី វង្ស វិត ជួសមុខឲ្យលោកឧត្ត មសេនីយ៍ទោស្នងការ បានចូលរួមសួរ សុខទុក្ខគ្រួសារនិវត្តជន និងចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារនៃសពចំពោះការ បាត់បង់ ភរិយា-ប្តីឬម្តាយ ឪពុក ជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅនោះផងដែរ។
តំណាងក្រុមគ្រួសារនៃសព និងក្រុគ្រួសារនិវត្តជន ក៏សូមគោរពថ្លែងអំណរអរគុណយ៉ាងជ្រាវជ្រៅទឹកចិត្ត មិនអាចកាត់ថ្លៃបាននូវការយកចិត្តទុក្ខមកលើក្រុមគ្រួសារនៃសព និងមន្រ្តីនិវត្តជន សូមគោរពជូនពរ ពុទ្ធពរ ៤ ប្រការ គឺ អាយុវណ្ណៈ សុខៈ ពៈលៈ កុំបីឃ្លៀងឃ្លាតឡើយ៕