ម្តាយកុមារី លី ហ្សា បានបង្ហោះនៅលើអាខោនហ្វេសប៊ុកថា រយៈពេល៣ខែនៅមិនទាន់ចាប់ឃាតករសំលាប់កូនស្រីនៅឡើយទេ

(បន្ទាយមានជ័យ)៖ បើយោងតាមបណ្តាញសង្គមអាខនហ្វេសប៊ុន “លី ហ្សា” ដែលគេដឹងថាម្តាយរបស់កុមារី លី ហ្សា ដែលត្រូវឃាតករសំលាប់នៅពេលទៅរៀន បានបង្ហោះរូបភាពនិងសរសេរខ្លឹមសារថា៖ បីខែហើយដែលកូនចាក់ចេញពីម៉ាក់ប៉ានឹកកូនស្ទើឆ្កួត ហើយម៉ាក់ឈឺចាប់ណាស់កូនស្រីឆ្លាតហើយពូកែគ្រប់រឿង។ ហេតុអ្វីបានជាកូនអាភ័ព្វម្លេះប្រាប់ម៉ែថាទៅរៀនចុះហេតុអីបានជាកូនស្រីចោលម៉ាក់រហូតអញ្ចឹងតើមានបងប្អូនណាមួយយល់អារម្មណ៍មួយណានេះទេខ្ញុំពិបាកទទួលយកណាស់ឃាតករក៏មិនទាន់ចាប់បាននៅឡើយទេបងប្អូនអ៊ំពូមីងជួយប្រាប់ខ្ញុំផងតើគួរធ្វើបែបណាទៅ

លោកវរៈសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតបានប្រាប់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ថា៖ចំពោះករណីឃាត់កម្មលើកុមារីឈ្មោះ លី ហ្សា អាយុ០៨ឆ្នាំ(សិស្សរៀននៅសាលាបឋមសិក្សាទំនប់(ក៥)កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២ស្ថិតភូមិទំនប់ក៥ សង្កាត់.ក្រុងប៉ោយប៉ែត ដែលឃាត់ករដៃដល់បានគេចខ្លួនរហូតដល់ពេលនេះទទួលបានមុខសញ្ញាខ្លះហើយអាចធ្វើការស្រាវជ្រាវចាប់ខ្លួន។

​            គួររំលឹកថា៖កុមារី លី ហ្សា ត្រូវបានឃាតករសំលាប់នៅពេលកុមារីចេញពីផ្ទះទៅរៀនចម្ងាយប្រមាណ២៥០ម៉ែត្រនៅសាលាបឋមសិក្សាទំនប់ក៥ ត្រូវបានបាត់ខ្លួនឃើញតែកាបូបដាក់សៀវភៅនិងទ្រនាប់ជើងនៅចិញ្ចើមផ្លូវ ទៅសាលារៀន ហើយកម្លាំងចម្រុះនិងប្រជាពលរដ្ឋបានស្វែងរកប្រទះឃើញសាកសពកុមារីនៅម៉ោង៩យប់ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២។ មន្ត្រីបច្ចេកទេសកោសលវិច្ឆ័យនៃស្នងការដ្ឋាននគរបាលខេត្ត រួមសហការជាមួយអង្គការCPU(អូស្ត្រាលីប្រចាំកម្ពុជា)បានធ្វើកោសលវិច្ឆ័យដោយរកឃើញថាករណីឃាតកម្មលើកុមារីរងគ្រោះអាចជារឿងគំនុំគ្រួសារ៕

Related Articles

Close