ផ្លូវជាតិលេខ៥៨ មិនទាន់ដាក់សម្ភោធ នគរបាលចរាចរណ៍ មន្តព្រះសង្ឃសូត្រមន្តសុំឲ្យអ្នកបើកបរមានសុវត្ថភាព កុំឲ្យគ្រោះថ្នាក់ញឹកញាប់ពេក

បន្ទាយមានជ័យ៖ ផ្លូវជាតិលេខ៥៨ មិនទាន់ដាក់សម្ភោធ នគរបាលចរាចរណ៍ មន្តព្រះសង្ឃសូត្រមន្តសុំឲ្យអ្នកបើកបរមានសុវត្ថភាព កុំឲ្យគ្រោះថ្នាក់ញឹកញាប់ពេក ពិធីនេះ ត្រូវបានធ្វើឡើងនៅវេលាថ្ងៃត្រង់ នៅលើផ្លូវជាតិលេខ៥៨ នៅចំណុចព្រំប្រទល់ក្រុងប៉ោយប៉ែត និងស្រុកអូរជ្រៅ ក្នុងភូមិអូរនាង សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

ការរៀបចំពិធីសូត្រមន្តបណ្តេញចេញនូវគ្រោះកាចចង្រៃចេញពីដងផ្លូវជាតិលេខ៥៨ សង្ស័យលោកវរសេនីយ៍ទោ ឈឿន ប៊ុនថា អធិការរងទទួលការងារចរាចរណ៍ក្រុងប៉ោយប៉ោយប៉ែត ឃើញមានគ្រោះថ្នាក់ចរាចរណ៍ញឹកញាប់ពេក ទើបនិមន្តព្រះសង្ឃ និងកម្លាំងរបស់ខ្លួន រៀបចំពិធីនេះឡើង ក្នុងគោលបំណងបួងសួងសុំសេចក្តីសុខ និងគិតគូរពីសុវត្ថភាពអ្នកបើកបរផងដែរ។

ដែលការធ្វើនេះ ស្រដៀងគ្នា ជាមួយនឹងលោកឧត្តមសេនីយ៍ត្រី អ៊ុំ សុផល ស្នងការរងនៃស្នងដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដែលអតីតក៏ជាអ្នកទទួលបន្ទុកផ្នែកការងារចរាចរណ៍ ហើយក៏តែងតែធ្វើពិធីនេះ ជារៀងរាល់ឆ្នាំ នៅលើផ្លូវជាតិលេខ៥ នៅចំណុចដើមពោធិ៍យាយម៉ៅ ក្នុងក្រុងប៉ោយប៉ែតផងដែរ។

យោងតាមវេបសាយ របស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា កំណត់ផ្លូវជាតិលេខ៥៨ តភ្ជាប់ពីផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រ ក្រុងប៉ោយប៉ែត តភ្ជាប់ទៅដល់ខេត្តឧត្តមានជ័យ មានចំងាយ១៧៤,១៦៦គីឡូម៉ែត្រ ដែលនិងដាក់សម្ភោធឲ្យប្រើប្រាស់នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ ក្រោមអធីបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ៕( លោក សន សុង)

Related Articles

Close