ឃាត់ខ្លួនជនជាតិជប៉ុនម្នាក់រួមថ្នាំញៀនជិត២គីឡូក្រាម នៅអាកាសយាន្តដ្ឋានអន្ដរជាតិភ្នំពេញ

ភ្នំពេញ៖ មន្ត្រីនគរបាលច្រកទ្វារអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ បានឃាត់ខ្លួនបុរាជនជាតិជប៉ុនម្នាក់ ដោយសារនាំយកគ្រឿងញៀន២គីឡូក្រាមឆ្លងដែនទៅក្រៅប្រទេស ហេតុការឃាត់ខ្លួននេះ កាលពីយប់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ ២០២០ នៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ។

សមត្ថកិច្ច ប្រចាំអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ បានឲ្យដឹងនៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ នេះថា ជនសង្ស័យជាជនជាតិជប៉ុនដែលត្រូវឃាត់ខ្លួនឈ្មោះ NONAKA SHUNICHI ភេទប្រុស អាយុ៧២ឆ្នាំ កាន់លិខិតឆ្លងដែនលេខ TK 5670834 ធ្វើដំណើរតាមជើងយន្ដហោះលេខ KE 690 (ភ្នំពេញ-សេអ៊ូល) និងបន្ដដំណើរតាមជើងយន្ដហោះ KE 767 (សេអ៊ូល-អាម៉ូរី) ជាគោលដៅចុងក្រោយទៅកាន់ប្រទេសជប៉ុន ។

លោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀនបានថ្លែងតាមរយៈទូរស័ព្ទឲ្យដឹងថា បុរសជនជាតិជប៉ុនដែលបម្រុងនាំថ្នាំញៀនឆ្លងដែនទៅចេញទៅប្រទេសក្រៅនោះ កំពុងស្ថិតក្នុងការសាកសួរនៅការិយាល័យទី១០ នៃមន្ទីរប្រឆាំងគ្រឿង។ យ៉ាងណាក្តីជនសង្ស័យ នឹងវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីន ប្រមាណជិត២ គីឡូក្រាម សមត្តកិច្ច នឹងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ១៨ ខែកុម្ភៈ ក្រោយពីបញ្ចប់ការសាកសួរនោះ៕

Related Articles

Close