មន្ត្រីគយនិងរដ្ឋាករបានចាប់រថយន្តម៉ាក់Luxes HS250hចំនួន១គ្រឿងដែលសង្ស័យគ្មានពន្ធពាក់ផ្លាកលេខក្លែងបន្លំដែលម្ចាស់មិនបានសហការ
បន្ទាយមានជ័យ៖មន្ត្រីគយនិងរដ្ឋាករបានចាប់រថយន្តម៉ាក់Luxes HS250hចំនួន១គ្រឿងដែលសង្ស័យគ្មានពន្ធពាក់ផ្លាកលេខក្លែងបន្លំដែលម្ចាស់មិនបានសហការនៅវេលាម៉ោង៤ល្ងាចថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣នៅភូមិក្បាលស្ពានមួយ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។
ដឹកនាំចុះចាប់រថយន្តឃើញដឹកនាំដោយព្រៈរាជអាជ្ញាធររងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យមន្ត្រីគយនិងរដ្ឋាករ សហការជាមួយកម្លាំងនគរបាល កងរាជអាវុធហត្ថប្រមាណជិត១០នាក់ បានចុះចាប់រថយន្តម៉ាកLuxes HS250hចំនួន១គ្រឿងដែលសង្ស័យគ្មានពន្ធពាក់ផ្លាកលេខក្លែងបន្លំ។
នៅពេលដែលចាប់រថយន្តសេរីទំនើប១គ្រឿងនៅមុខអគារស្នាក់នៅរបស់បុគ្គលិកកាស៊ីណូហ្គោឌិននៅផ្លូវមកកាន់វត្តត្រាចក្រុងប៉ោយប៉ែត នៅពេលដែលចុះចាប់រថយន្ត១គ្រឿងសេរីទំនើបបានស្គាល់ថាជារបស់បុគ្គលិកកាស៊ីណូដែលស្នាក់នៅក្នុងអគារហើយម្ចាស់មិនបានសហការជាមួយមន្ត្រីចម្រុះនោះទេ។ កម្លាំងបានហៅជាងធ្វើសោរមកឆ្កឹះបើកទ្វារយករថយន្តទៅទុកនៅស្នាក់ការគយ និងរដ្ឋាករ ដើម្បីអោយម្ចាស់ចូលដោះស្រាយតាមច្បាប់។
គួររំលឹកថា៖គេឃើញរយៈនេះមន្ត្រីគយ និងរដ្ឋាករទាំងគយសាខាខេត្តនិងគយតំបន់រឺហៅថាគយក្រសួងបានចុះបង្ក្រាបនិងចាប់រថយន្ត និងម៉ូតូគ្មានពន្ធជាញឹកញាប់នៅក្រុងប៉ោយប៉ែតដែលក្រុងសេដ្ឋកិច្ចជាប់ព្រំដែនកម្ពុជា.ថៃ ប្រើប្រាស់រថយន្តម៉ូតូស៊េរីទំនើបចាប់បានជាបន្តបន្ទាប់ដែលគ្មានពន្ធ៕