ជនសង្ស័យ៤នាក់ ដេញកាប់ប្លន់យកម៉ូតូ១គ្រឿង ត្រូវបានប្រជាពលរដ្ឋចាប់បាន២នាក់ទម្រាំសមត្ថកិច្ចមកដល់វាយឡើងទ្រោមខ្លួន

(បន្ទាយមានជ័យ)៖ ជនសង្ស័យ៤នាក់ ដេញកាប់ប្លន់យកម៉ូតូ១គ្រឿង ត្រូវបានប្រជាពលរដ្ឋចាប់បាន២នាក់ទម្រាំសមត្ថកិច្ចមកដល់វាយឡើងទ្រោមខ្លួន ហេតុការនេះបានកើឡើងនៅរំលងអាធ្រាតុថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ នៅលើផ្លូវជាតិលេខ៥៨ ក្នុងភូមិទួលពង្រ សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត។

ជនរងគ្រោះបានប្រាប់ថា៖ បន្ទាប់ពីខ្លួនត្រឡប់ពីដើរលេងជាមួយមិត្តស្រីហើយម៉ូតូបែកកងក្រោយបានជិៈខ្លះ និងរុញបណ្តើរខ្លះ ព្រោះយប់ជ្រៅស្ងាត់តាមផ្លូវស្រាប់តែមានជនសង្ស័យជិះម៉ូតូ២គ្រឿងមានគ្នា៤នាក់មានកាំបិតខ្វែវនិងផ្គាក់បានដេញកាប់ស្រែកសម្លុតឲ្យប្រគល់ម៉ូតូ តែខ្លួនបានដកសោរផ្តួលម៉ូតូចោលស្រែកឲ្យអ្នកស្រុកជិតខាងជួយបណ្តើរ រត់បណ្តើរ។

ជនរងគ្រោះបានបញ្ជាក់ថា៖ ក្រោយពីក្រុមចោរបានយកម៉ូតូដែលបែកកង់ និងគ្មានសោរជិះ យកទៅបាត់ អ្នកស្រុក និងជនរងគ្រោះបានជួយតាមរកក្រុមចោរ រហូតចំណុចមុខការ៉ាសាំងនិងហាងលក់ទូរស័ព្ទស្ថិតភូមិប៉ាលិលេយ្យ សង្កាត់.ក្រុងប៉ោយប៉ែត ចំងាយពីកន្លែងកើតហេតុប្រហែលជិត១០គីឡូម៉ែត្រ ឃើញក្រុមចោរអ្នកស្រុកចាប់បាន២នាក់ និងម៉ូតូ២គ្រឿង ដែលមានម៉ូតូជនរងគ្រោះ១គ្រឿងបានស្វាគមន៍ម្នាក់មួយដៃមួយជើងទម្រាំតែកម្លាំងនគរបាលមកដល់ទ្រោមខ្លួនបែកមុខច្រមុះ និងបែកក្បាលចេញឈាម។

កម្លាំងនគរបាលប៉ុស្តិ៍បានបញ្ជាក់ថា៖ ក្រោយពេលដែលកម្លាំងនគរបាលសហការជាមួយប្រជាពលរដ្ឋឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ក្នុងចំណោម៤នាក់ធ្វើសកម្មភាពដេញកាប់យកម៉ូតូទៅលើជនរងគ្រោះត្រូវបាននាំយកមកសាកសួរនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតដើម្បីស្រាវជ្រាវ និងចាប់ខ្លួនបក្ខពួកចាត់ការតាមច្បាប់៕

Related Articles

Close