កុំលោភលន់ពេក! អភិបាលក្រុងប៉ោយប៉ែតឲ្យបញ្ឈប់ការសាងសង់របងជាប់ដែកផ្លូវរថភ្លើងជាបន្ទាន់
បន្ទាយមានជ័យ៖ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បញ្ជាដាច់ខាតរបង ថ្ម ដែលសាងសង់ ចំងាយពីផ្លូវដែក ចំនួន២ម៉ែត្រ ត្រូវរុះរើជាបន្ទាន់ នៅពេលដែលលោក មាស សំណាង អភិបាលរងក្រុងប៉ោយប៉ែត ដឹកនាំកម្លាំងចម្រុះចុះទៅពិនិត្យ ឃើញមានអ្នកសាងសង់របងថ្មរឹងមាំដែលមានចំណាយត្រឹមតែ២ម៉ែត្រ ពីដែកផ្លូវរថយន្តភ្លើង នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ នៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។
មហាជនហួសចិត្ត និងអ្នកមានលោភលន់ ហ៊ានសាងសង់របងថ្មដ៏រឹងមាំដែលមានចំងាយត្រឹមតែ២ម៉ែត្រពីដែកផ្លូវរថភ្លើង ទាំងមិនអៀនខ្មាស់ អីក៏ចង់បានម្លេះ បើអាជ្ញាធរឲ្យសាងសង់ពិតជាចម្លែងពេកហើយ។
ការសាងសង់របងចាក់ធ្នឹម និងបង្គោលថ្ម រៀបឥដ្ឋដ៏រឹងមាំនេះ ឃើញចាក់សរសរបានរួចរាល់ហើយ នៅឡើយតែរៀបឥដ្ឋនោះទេដែលមិនទាន់ហើយ៕