ជនជាតិឥណ្ឌាម្នាក់បានទិញដីស្រែវិនិយោគវិស័យកសិកម្មផ្ទៃដី១៩៨ហិកតាតែតំណាងលួចលក់អស់២៩ហិកតា

បន្ទាយមានជ័យ៖ជនជាតិឥណ្ឌាម្នាក់បានទិញដីស្រែវិនិយោគវិស័យកសិកម្មផ្ទៃដី១៩៨ហិកតាតែតំណាងលួចលក់អស់២៩ហិកតានៅវាលភូមិ.ឃុំរហាល ស្រុកព្រះនេត្រព្រះ។

លោក កូ ថារី (ជនជាតិឥណ្ឌា)ប្រធានក្រុមហ៊ុនកូថារី អាហ្គ្រោបានប្រាប់ថា៖ដីស្រែរបស់ក្រុមហ៊ុនដែលទិញមានផ្ទៃដី១៩៨ហិកតាដែលទិញពីប្រជាពលរដ្ឋឆ្នាំ២០១២ហើយក្រុមហ៊ុនបានប្រគល់សិទ្ធអោយឈ្មោះ ឡាយ លើយ រស់នៅភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុង.ខេត្តសៀមរាប តំណាងក្រុមហ៊ុនបានប្រមូលទិញពីប្រជាពលរដ្ឋដែលបានចំណាយលុយផ្ទាល់ខ្លួនរបស់លោកជាអ្នកទិញសម្រាប់បង្កបង្កើនផល។

លោកបានបញ្ជាក់ថា៖ក្រោយពីក្រុមហ៊ុនទិញដីបានមានផ្ទៃដី១៩៨ហិកតាបានបង្កបង្កើនផ្លូវស្រូវស្រាលជាប្រភេទស្រូវមិនប្រកាន់រដូវដែលបង្កបង្កើនផល១ឆ្នាំរឺ១រដូវបាន២ទៅ៣ដងស្ថានភាពទឹក ក្រោយបង្កបង្កើនផលស្រូវរយៈពេល២ទៅ៣ឆ្នាំត្រូវបានកណ្តុរស៊ីស្រូវទើបសម្រាកធ្វើរឺបង្កបង្កើនផលដែលធ្វើបានផលសល់ពីកណ្តុរស៊ីបាន១ហិកតាបានផល៤ទៅ៥តោនដែរ។

លោក កូ ថារី បានបញ្ជាក់ថា៖ក្រោយកណ្តុរស៊ីស្រូវបានសម្រាកឈប់ធ្វើស្រែហើយអោយឈ្មោះ ឡាយ លើយ តំណាងក្រុមហ៊ុននៅមើលថែដីស្រែផ្ទៃដី១៩៨ហិកតា ហើយជួលដីអោយប្រជាកសិករបង្កបង្កើនផល១រដូវរឺ១ឆ្នាំ១ហិកតាតំលៃ២៥០ដុល្លារហើយលោកបានត្រឡប់ទៅស្រុកវិញឆ្នាំ២០១៧ទើបដឹងឈ្មោះ ឡាយ លើយ យកដីស្រែក្រុមហ៊ុនលក់ហើយបានអោយមន្ត្រីជំនាញចុះវាស់វែងទើបដឹងបាត់ដីអស់២៩ហិកតាក្រោយដឹងបានបញ្ឈប់ឈ្មោះ ឡាយ លើយ ជាតំណាងក្រុងហ៊ុនបានប្តឹងទៅតុលាការខេត្តបន្ទាយមានជ័យនិងឧទ្ធរណ៍ខេត្តបាត់ដំបងរហូតដល់តុលាការកំពូលលោក កូ ថារី ប្រធានក្រុមហ៊ុនកូថារីអាហ្គ្រោ ជាអ្នកឈ្នះក្តីរហូត អគុណចំពោះតុលាការកម្ពុជាដែលបានជួយរកយុត្តិធម៌។ ប៉ុន្តែ បុគ្គលឈ្មោះ ឡាយ លើយ នៅតែបន្តធ្វើសកម្មភាពគ្រប់គ្រងដីស្រែ និងភូតភរប្រាប់ប្រជាពលរដ្ឋថា ជាដីស្រែរបស់ខ្លួន និងធ្វើរបងហាមឃាត់មិនឲ្យខាងក្រុមហ៊ុនចូលទៅកាន់ដីស្រែ បង្កភាពវឹកវរ ដល់ក្រុមហ៊ុន។

ទោះបីជាយ៉ាងណាអង្គភាពសារព័ត៌មានខ្មែររីផតយើងខ្ញុំ មិនអាចសុំការបំភ្លឺពីភាគី លោក ឡាយ លើយ បានទេ ពាក់ព័ន្ធបញ្ហាការចោទប្រកាន់រឿងអាស្រូវរបស់លោកខាងលើនេះ អង្គភាពយើងខ្ញុំ រកចាំការបំភ្លឺពីភាគីព័ន្ធរៀងរាល់ម៉ោងធ្វើការ៕

Related Articles

Close