រដ្ឋមន្ត្រីក្រសួងសុខាភិបាល ចុះពិនិត្យនិងណែនាំបន្ថែម ដើម្បីឲ្យមន្ត្រីចត្តាឡីស័ករកជំងឺកូវីដ១៩ ឲ្យកាន់តែមានប្រសិទ្ធភាពនៅ ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត
ខេត្តបន្ទាយមានជ័យ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញចុះផ្ដល់កម្លាំងចិត្តក្រុមការងារ និងសហការជាមួយភាគីថៃ ដើម្បីពង្រឹងក្នុងការត្រួតពិនិត្យជម្ងឺផ្លូវដង្ហើមថ្មីកូវីដ.19 ដើម្បីការពារសុវត្ថភាពជូនប្រជាពលរដ្ឋ កាលពីរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត កម្ពុជា.ថៃ។
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានមានប្រសាសន៍បន្តថា៖ ការអញ្ចើញមករបស់លោកនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត នៅថ្ងៃនេះ មកក្នុងគោលបំណងលើកទឹកចិត្តក្រុមការងារ ដែលខិតខំធ្វើការងារបានល្អប្រសើរ និងបានណែនាំនូវចំណុចខ្វះខាតមួយចំនួន ដើម្បីឲ្យការពិនិត្យរបស់មន្ត្រីចត្តាឡីស័កកាន់តែមានប្រសិទ្ធភាព ព្រមទាំង ធ្វើការទំនាក់ទំនង ពង្រឹងកិច្ចការងារតាមដានពិនិត្យ ជាមួយភាគីថៃ ដើម្បីធ្វើការទប់ស្កាត់ជីងឺរលាក់ផ្លូវដង្ហើមថ្មី(កូវីត១៩) ការពារសុវត្ថភាពជូនប្រជាពលរដ្ឋ។
លោកបញ្ជាក់ថា៖ បើសិនជាមន្ត្រីចត្តាឡីស័កពិនិត្យឃើញថា មានអ្នកជំងឺ(កូវីដ១៩) នោះ និងចាប់គាត់ដាក់ដោយឡែក ដើម្បីយកទៅព្យាបាល រហូតដល់ជាសះស្បើយ។ ហើយក្នុងករណី អ្នកដែលធ្លាប់មានទំនាក់ទំនងប៉ះពាល់ជាមួយអ្នកជំងឺកូវីដ១៩ និងមានវិធានការតាមដានពិនិត្យសុខភាពពួកគាត់បន្តទៀត។
លោកបញ្ជាក់បន្ថែមថា ជនជាតិចិនដែលរកឃើញមានជំងឺ(កូវីដ១៩) នៅខេត្តព្រះសីហនុ ត្រូវបានព្យាបាលជាសះស្បើយ និងបុរសជាជនជាតិខ្មែរ ដែលរកឃើញក៏កំពុងព្យាបាល ហើយសុខភាពក៏កំពុងល្អប្រសើរឡើងផងដែរ ហើយត្រូវធ្វើការណែនាំនិងពន្យល់ផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋកុំមានការតក់ស្លុត ឬភ័យខ្លាច សំខាន់ត្រូវធ្វើអនាម័យឲ្យបានល្អ ពាក់ម៉ាសឲ្យបានត្រឹមត្រូវ លាងសំអាតដៃឲ្យបានញឹកញាប់ជាពិសេស ក្រោយពេលប៉ះពាល់របស់នៅតាមទីសាធារណៈ៕ (លោក៖ សៅនៅ)