ទាល់តែប្រជាពលរដ្ឋតវ៉ាយកដែកបិទផ្លូវ ទើបតំណាងក្រុមហ៊ុនចេញមុខមកដោះស្រាយ


ខេត្តបន្ទាយមានជ័យ៖ ប្រជាពលរដ្ឋរស់នៅក្នុងភូមិអណ្តូងថ្មមាស សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ប្រមាណជា៣០នាក់ នាំគ្នាយកដែក រាំងផ្លូវចូលក្នុងភូមិ ប្រឆាំងនឹងរថយន្តដឹកដីឲ្យក្រុមហ៊ុន តាន់ គឹមហួត ជាក្រុមហ៊ុនធ្វើផ្ទះ និងពុះដីល្វែង នៅក្នុងភូមិរបស់ពួកគាត់ នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ ២០២០។


ប្រជាពលរដ្ឋបានលើកឡើងថា ការសេម្រេចចិត្តយកដែកបិទផ្លូវ មិនឲ្យរថយន្តដឹកដីយកទៅចាក់ឲ្យក្រុមហ៊ុន តាន់ គឹមហ៊ួតនៅក្នុងភូមិនេះ ដោយសារក្រុមហ៊ុនដឹកដីខាងលើ ត្រូវបានអ្នកភូមិសំណូមពរច្រើនដងមិនព្រមស្តាប់ បើកក្នុងល្បឿនលឿនៗ និងមិនស្រោចទឹក ធ្វើឲ្យមានដីហុយ និងបារម្ភពីសុវត្ថភាពការធ្វើដំណើរកូនៗរបស់ពួកគាត់ទៅសាលារៀន ថែមទាំងប៉ះពាល់ដល់ការលក់ដូរ ម្ហូបអាហារចិញ្ចឹមជីវិតប្រចាំថ្ងៃផងដែរ។


ប្រជាពលរដ្ឋសំណូមពរឲ្យក្រុមហ៊ុន ស្រោចទឹក១ថ្ងៃ៣ដង និងបើកបរក្នុងល្បឿនយឺតៗ ថែមទាំងជួសជុលផ្លូវឡើងវិញ បើសិនជាមានកន្លែងខូច។ ក្រោយពីបិទផ្លូវគេឃើញតំណាងក្រុមហ៊ុនរថយន្តដឹកដីបានមកចរាចរណ៍ និងធ្វើការផ្តិតមេដៃ ទទួលសំណូមពរពីប្រជាពលរដ្ឋ ដើម្បីបើកផ្លូវបញ្ចប់រឿង៕ (ដោយ៖សៅ នៅ)

Related Articles

Close