ដំណោះស្រាយបញ្ហាទំនាស់ដីធ្លីនៅក្រុងប៉ោយប៉ែត កាន់តែល្អប្រសើរឡើង ដែលខ្លះត្រូវបានបញ្ចប់ដោយប្រព័ន្ធតុលាការ និងបញ្ហាទំនាស់ខ្លះបញ្ជប់ដោយក្រៅប្រព័ន្ធតុលា
ដំណោះស្រាយបញ្ហាទំនាស់ដីធ្លីនៅក្រុងប៉ោយប៉ែត កាន់តែល្អប្រសើរឡើង ដែលខ្លះត្រូវបានបញ្ចប់ដោយប្រព័ន្ធតុលាការ និងបញ្ហាទំនាស់ខ្លះបញ្ជប់ដោយក្រៅប្រព័ន្ធតុលា
បន្ទាយមានជ័យ៖ មួយរយៈគេសង្កេតឃើញថា ដំណោះស្រាយបញ្ហាទំនាស់ដីធ្លីនៅក្រុងប៉ោយប៉ែត កាន់តែល្អប្រសើរឡើង ដែលខ្លះត្រូវបានបញ្ចប់ដោយប្រព័ន្ធតុលាការ និងបញ្ហាទំនាស់ដីធ្លីខ្លះទៀតបញ្ជប់ដោយក្រៅប្រព័ន្ធតុលា ដែលអាជ្ញាធរខិតខំប្រឹងប្រែងដោះស្រាយជូនប្រជាពលរដ្ឋ។
ដូចលោកអ្នកបានដឹងមកហើយនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កន្លងមក បញ្ហាទំនាស់ដីធ្លី នៅក្រុងប៉ោយប៉ែត កើតមានជាច្រើនកន្លែង ក្លាយជាជំងឺរ៉ាំរ៉ៃមានទំនាស់ដីធ្លីខ្លះ អូសបន្លាយជាង២០ឆ្នាំ ខ្លះជាង១០ឆ្នាំ និងខ្លះទៀតកើតឡើងជាបន្តបន្ទាប់ ដោយការដោះស្រាយមិនទាន់ត្រូវរូវគ្នា ត្រូវបានព័ត៌មានធ្វើការផ្សព្វផ្សាយជាបន្តបន្ទាប់ ខ្លះក៏ប្តឹងគ្នាដល់ស្ថាប័នតុលាការតាមលំដាប់ថ្នាក់ និងខ្លះទៀត ត្រូវបានដោះស្រាយគ្នាក្រៅប្រព័ន្ធតុលាការ ក្រោមការសម្របសម្រួលរបស់អាជ្ញាធរជាដើម។
បន្ទាប់ពីមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលជាសេនាធិការ បានកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីពន្លឿនការចុះបញ្ជីកម្មសិទ្ធិដីធ្លី ដើម្បីផ្តល់ជូនប្រជាពលរដ្ឋយកទៅប្រើប្រាស់តាមតម្រូវការ សំដៅធានាសុវត្ថិភាពនៃការកាន់កាប់ដីធ្លី និងកាត់បន្ថយវិវាទដីធ្លីនៅទូទាំងប្រទេស។
មួយរយៈចុងក្រោយនេះ គេសង្កេតឃើញថា បញ្ហាទំនាស់ដីធ្លីនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានដោះស្រាយបញ្ចប់ជាបណ្តើរៗហើយ ទាំងការដោះស្រាយតាមប្រព័ន្ធតុលាការ និងតាមរយៈការខិតខំប្រឹងប្រែងសម្របសម្រួលរបស់អាជ្ញាធរជំនាញសមត្ថកិច្ច ក្រៅប្រព័ន្ធតុលាការ ឬក៏ការដោះស្រាយតាមបែបគោលនយោបាយឈ្នះៗ និងការខិតខំប្រឹងប្រែងរបស់ក្រុមការងារចុះវាស់វែងជាលក្ខណៈប្លង់ប្រព័ន្ធរបស់មន្ត្រីជំនាញចំណុះរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីធ្វើប័ណ្ណកម្មសិទ្ធិស្របច្បាប់ជូនប្រជាពលរដ្ឋប្រើប្រាស់តាមតម្រូវការ។
ជាក់ស្តែងកាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥កន្លងទៅថ្មីៗនេះ ដីមួយកន្លែងដែលមានទំនាស់រ៉ាំរ៉ៃដ៏ធំមួយអូសបន្លាយរយៈជាង១០ឆ្នាំមកនេះ មានផ្ទៃដីប្រមាណជាង១០០ហិកតា ត្រូវបានបញ្ចប់ទំនាស់ដោយរលូន តាមរយៈប្រព័ន្ធតុលាការ នៅក្នុងភូមិព្រៃគប់ សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលមានការប្រកាសសាលក្រមរបស់តុលាការកំពូល ដែលការចូលរួមពីសំណាក់អាជ្ញាធរដែនដី ស្ថាប័នពាក់ព័ន្ធនា ដើម្បីបញ្ចប់ទំនាស់បានយ៉ាងរលូន និងមានដីជាច្រើនកន្លែងទៀតនៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ដែលបានបញ្ចប់ក្រៅប្រព័ន្ធតុលាផងដែរ។
នៅថ្ងៃខាងមុខដ៏ខ្លីខាងមុខនេះ ក្រុងប៉ោយប៉ែតនឹងអាចឈានដល់ការបញ្ចប់ទំនាស់វិវាទដីធ្លីទាំងស្រុងតែម្តង ដែលប្រជាពលរដ្ឋអាចទទួលបានប័ណ្ណសិទ្ធិស្របច្បាប់ ដើម្បីយកទៅប្រើប្រាស់ តាមតម្រូវការ ប្រជាពលរដ្ឋសប្បាយរីករាយ រស់នៅដោយភាពសុខដុមរម្យនា និងធ្វើឲ្យក្រុងប៉ោយប៉ែត កាន់តែមានភាពរីកចម្រើនបន្ថែមទៀត៕