អាជ្ញាធរសង្កាត់ប៉ោយប៉ែត ចែកគ្រឿងឧបភោគបរិភោគដល់ប្រជាពលរដ្ឋ១០០គ្រួសារ ដែលជាអំណោយរបស់ជនជាតិឥណ្ឌូនេស៊ី
អាជ្ញាធរសង្កាត់ប៉ោយប៉ែត ចែកគ្រឿងឧបភោគបរិភោគដល់ប្រជាពលរដ្ឋ១០០គ្រួសារ ដែលជាអំណោយរបស់ជនជាតិឥណ្ឌូនេស៊ី
បន្ទាយមានជ័យ៖ អាជ្ញាធរសង្កាត់ប៉ោយប៉ែត ចែកគ្រឿងឧបភោគបរិភោគដល់ប្រជាពលរដ្ឋ១០០គ្រួសារ ដែលជាអំណោយរបស់ជនជាតិឥណ្ឌូនេស៊ី នៅរសៀលថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥ នៅបរិវេណសាលាសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោក ភោគ លន ចៅសង្កាត់ប៉ោយប៉ែត បានប្រាប់ឲ្យដឹងថា៖ គ្រឿងឧបភោគដែលយកចែកជូនដល់ប្រជាពលរដ្ឋដែលមនជីវភាពខ្វះខាត នេះគឺជាអំណោយរបស់លោក អែត ឌី ជនជាតិឥណ្ឌូនេស៊ី ដែលជាអាជីវករនៅក្រុងប៉ោយប៉ែត ដែលគាត់បានមកស៊ីចំណេញ និងមានការចែករំលែក តាមរយៈអាជ្ញាធរសង្កាត់ប៉ោយប៉ែត បានចែកគ្រឿងឧបភោគ បរិភោគដល់បងប្អូនប្រជាពលរដ្ឋជារឿងៗ គ្រាន់ដោះស្រាយជីវភាពបានមួយរយៈខ្លីដែរ។
លោក ភោគ លន បានបញ្ជាក់ថា៖ នៅប្រទេសរបស់យើងសព្វថ្ងៃសំបូរជនបរទេសមកធ្វើការវិនិយោគរកស៊ីច្រើន ក៏ដូចជាក្រុងប៉ោយប៉ែត ដោយសារកត្តាសុខសន្តិភាព ទើបធ្វើឲ្យជនបរទេស មានទំនុកចិត្តក្នុងការបោះទុននិយោគ ទាំងនេះ ដោយសារយើងមានប្រមុខដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចតេជោហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងបន្តវេនដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាយើងបច្ចុប្បន្នផងដែរ។
ជាមួយគ្នានោះដែរ លោកបានសំណូមពរដល់ប្រជាពលរដ្ឋដែលមានកូន ជាពិសេសនៅក្នុងវ័យជំទង់ និងកំពុងសិក្សា ត្រូវ សហការជាមួយលោកគ្រូ អ្នកគ្រូ តាមដានកូនឲ្យជាប់ជាប្រចាំនៅពេលម៉ោងសិក្សា និងអប់រំណែនាំកូនជារឿយៗ ចៀសវាងការដើរសេពគប់មិត្តភក្តិខុស សេពគ្រឿងញៀន ផឹកទឹកក្រៈថុម ប្រមូលគ្នាដើរវាយកប់ចាក់គ្នាក្លាយជាក្មេងទំនើង ដែលជាចំណាត់ការរបស់សម្តេចធិបតី មិនអាចលើកលែងបានឡើយ។
គ្រឿងឧបភោគបរិភោគដែលចែកជូនរួមមានក្នុងមួយគ្រួសារទទួលបាន៖ អង្ករ២៥គីឡូក្រាម ,មី១កេស, ត្រីខ១២កំប៉ុង និង ថវិកា ២០,០០០រៀល៕