កម្លាំងឈជើងជួរមុខការពារប្រាសាទតាមាន់ធំនិងប្រាសាទតាក្របីបានទទួលអំណោយពីព្រៈសង្ឃនិងសប្បុរស់ជន
កម្លាំងឈជើងជួរមុខការពារប្រាសាទតាមាន់ធំនិងប្រាសាទតាក្របីបានទទួលអំណោយពីព្រៈសង្ឃនិងសប្បុរស់ជន
បន្ទាយមានជ័យ៖កម្លាំងឈជើងជួរមុខការពារប្រាសាទតាមាន់ធំនិងប្រាសាទតាក្របីបានទទួលអំណោយពីព្រៈសង្ឃនិងសប្បុរស់ជននៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ស្ថិតឃុំគោកមូន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។
លោក សេង រាជសី ប្រធានសមាគមន៍មិត្តភាពអ្នកសារព័ត៌មានអាស៊ានបានប្រាប់ថា៖អំណោយដែលនាំយកចែកជូនដល់កម្លាំងជួរមុខគឺជាអំណោយក្រុមការងារនិងសប្បុរស់ជននិងព្រៈគ្រូចៅអធិការវត្តទាំង៥នៅក្រុងប៉ោយប៉ែតបាននាំយកអំណោយគ្រឿងបរិភោគដើម្បីចែកជូនមានកម្លាំងជួរមុខប្រាសាទតាមាន់ធំកងពលតូវថ្មើជើងលេ៤២និងប្រាសាទតាក្របីកម្លាំងយោធាតំបន់ប្រតិបត្តិការសឹករងខេត្តឧត្តរមានជ័យ។
ព្រៈតេជគុណ ណយ ណេត ព្រៈគ្រូចៅអធិការវត្តអូរខៃដនមានសង្ឃដិការថាកោតសសើរចំពោះកងកម្លាំងជួរមុខការពារប្រាសាទតាមាន់ធំនិងប្រាសាទតាក្របីនៅលើកំពូលភ្នំដងរ៉ែកដើម្បីការពារបូរណៈភាពទឹកដីជូនជាតិមាតុភូមិក្នុងនាមព្រៈគ្រូចៅអធិការវត្តទាំង៥ក្រុងប៉ោយប៉ែតបានរួមគ្នាជាមួយក្រុមការងារសមាគមន៍មិត្តភាពអ្នកសារព័ត៌មានអាស៊ាននិងសប្បុរស់នៅក្រុងប៉ោយប៉ែតបាននាំយកមកចែកជូនដល់កម្លាំងជួរមុខ។
លោកឧត្តមសេនីយ៍ត្រី នាក់ វង់ មេបញ្ជាការកងពលតូចថ្មើជើងលេខ៤២បានថ្លែងអំណគុណចំពោះព្រៈគ្រូចៅអធិការវត្តទាំង៥នៅក្រុងប៉ោយប៉ែតនិងក្រុមការងារសមាគមន៍មិត្តភាពអ្នកសារព័ត៌មានអាស៊ាននិងសប្បុរស់ជនដែលបានយកអំណោយប្រគល់ជូនដល់កម្លាំងជួរមុខប្រាសាទតាមាន់ធំនិងប្រាសាទតាក្របីដែលការពារបូរណៈភាពទឹកដី៕