កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនក្មេងទំនើង៩នាក់ ម្នាក់ជាជនដៃដល់កាប់ប្លន់យកម៉ូតូ បញ្ជូនទៅតុលាការ

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនក្មេងទំនើង៩នាក់ ម្នាក់ជាជនដៃដល់កាប់ប្លន់យកម៉ូតូ បញ្ជូនទៅតុលាការ

បន្ទាយមានជ័យ៖ កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនក្មេងទំនើង៩នាក់ ម្នាក់ជាជនដៃដល់កាប់ប្លន់យកម៉ូតូ បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យអនុវត្តតាមនិតិវិធីនៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥។

  កម្លាំងនគរបាលជំនាញនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានប្រាប់ឲ្យដឹងថា៖ ជនសង្ស័យ០៩នាក់ ជាមុខសញ្ញាក្មេងទំនើង និងជាក្រុមវាយកាប់ចាក់ប្រជាពលរដ្ឋយកទ្រព្យសម្បត្តិពេលរាត្រីនៅក្រុងប៉ោយប៉ែត ហើយបានធ្វើសកម្មភាពកប់ប្លន់យកម៉ូតូនៅមកមុខហាងសុធារ៉ាប្តូរប្រាក់ នៅភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត នៅវេលាម៉ោង ២ ទាបភ្លឺថ្ងៃទី២៥ ខែមករាឆ្នាំ២០២៥ ត្រូវនគរបាលជំនាញផែនព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ស្រាវជ្រាវឃាត់ខ្លួនយកមកសួរនាំជាបន្តបន្ទាប់។

នគរបាលដដែលបញ្ជាក់ថា៖ បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលបាលជំនាញ និងកម្លាំងធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យបានចំនួន០៩នាក់ មាន១នាក់-ជនសង្ស័យឈ្មោះវ៉ាន់ សុធី ហៅ ហួរ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពប្លន់យកម៉ូតូនៅម៉ោង ២ជាងទាបភ្លឺចូលថ្ងៃទី ២៥ខែមករាឆ្នាំ ២០២៥ នៅមុខហាងប្តូរប្រាក់យីហោ សុធារ៉ា។

លុះរំលងអធ្រាតុវេលាម៉ោង០០និង២០នាទី ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ កម្លាំងបានស្រាវជ្រាវ និងឃាត់ខ្លួនបក្ខពួកចំនួន៨នាក់ទៀត អង្គុយផឹកទឹកក្រៈថុម ជាមួយជនដៃដល់ នៅចំនុចដំណក់ទឹក ស្ថិតក្នុងភូមិចាន់គិរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ នៅចំពោះមុខសមត្ថកិច្ចសួរនាំ ជនសង្ស័យឈ្មោះ វ៉ាន់ សុធី ហៅ ហួរ ពិតជាបានប្រព្រឹត្តលួចមានស្ថានទម្ងន់ទោស(កាប់យកម៉ូតូ)ពិតប្រាកដមែន ចំណែកបក្ខពួកសេសសល់ដែលបានកំពុងរត់គេចខ្លួនកម្លាំងជំនាញកំពុងបន្តស្រាវជ្រាវដើម្បីចាប់ខ្លួន។ ចំពោះជនសង្ស័យ០៨នាក់ផ្សេងទៀតមិនបានចូលរួមប្លន់ទេ តែក្រោយពិនិត្យទឹកនោមរកឃើញថា ពួកគេមានសារធាតុញៀន៕

Related Articles

Close