ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ចុះទៅពិនិត្យផ្លូវបេតុង១ខ្សែប្រវែង១០០០ម៉ែត្រ ដែលកំពុងស្ថាបនាជូនប្រជាពលរដ្ឋប្រើប្រាស់

បន្ទាយមានជ័យ៖ ឯកឧត្តម ប៉ាន់ខែម ប៊ុនថន ចុះទៅពិនិត្យផ្លូវបេតុង១ខ្សែប្រវែង១.០០០ម៉ែត្រដែលកសាងបាន៧០ភាគរយជាទុនចូលរួមពីប្រជាពលរដ្ឋនិងអាជ្ញាធរនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ស្ថិតភូមិប៉ាលិលេយ្យពីរ សង្កាត់.ក្រុងប៉ោយប៉ែត។

លោក ភោគ លន់ ចៅសង្កាត់ប៉ោយប៉ែតបានប្រាប់ថា៖ ផ្លូវ១ខ្សែប្រវែង១,០០០ម៉ែត្រដែលស្ថិតភូមិបាលិលេយ្យពីរ នៅរដូវវស្សាទឹកលិចរាល់ឆ្នាំត្រឹមចង្កេះប្រជាពលរដ្ឋជួបការលំបាកជាច្រើនឆ្នាំមកហើយ និងជាការផ្តួចផ្តើមពីឯកឧត្តម ប៉ាន់ខែម ប៊ុនថន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួលមូលដ្ឋានក្រុងប៉ោយប៉ែត រួមជាមួយអាជ្ញាធរក្រុង និងសង្កាត់ ប្រជាពលរដ្ឋបានចូលរួមគ្នាជាមួយអាជ្ញាធរកសាងផ្លូវបេតុង១ខ្សែប្រវែង១,០០០ម៉ែត្រ និងទទឹង១២ម៉ែត្រកម្រាស់១តឹកកន្លះ(១.៥ ដេស៊ីម៉ែត្រ) ។

លោកបានបញ្ជាក់ថា៖ ផ្លូវបេតុង១ខ្សែប្រវែង១,០០០ម៉ែត្រដែលកសាងរហូតដល់ពេលនេះបានប្រមាណ៧០ភាគរយហើយអាចរួចរាល់នៅពេលខាងនេះដោយកសាងរបៀបជំហ៊ានគីង្គក់បានទុនចូលរួមពីប្រជាពលរដ្ឋត្រូវបានកសាងដែលផ្លូវនេះផ្តល់ប្រយោជន៍ដល់ប្រជាពលរដ្ឋជាច្រើនភូមិដែលងាយស្រួលក្នុងការធ្វើដំណើរទៅមក។

ឯកឧត្តមបណ្ឌិតប៉ាន់ខែម ប៊ុនថន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានក្រុងប៉ោយប៉ែត បានមានប្រសាសន៍ថា៖ ផ្លូវមួយខ្សែនេះ ពីមុនមកគឺលំបាកខ្លាំងណាស់ ជាការយកចិត្តទុកដាក់ ពីក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានក្រុងប៉ោយប៉ែត អាជ្ញាធរមូលដ្ឋានក្រុងសង្កាត់បន្តការងារអភិវឌ្ឍន៍ជាប្រចាំ ទាំងជួលជុលផ្លូវបេតុង ផ្លូវថ្មមិចដែលខូចខាត និងឥលូវនេះកំពុងស្ថាបនាផ្លូវបេតុងថ្មីជូនប្រជាពលរដ្ឋប្រើប្រាស់

ឯកឧត្តមបណ្ឌិតបញ្ជាក់ថា នៅពេលផ្លូវបេតុងកំពុងស្ថាបនា ឬក្រោយស្ថាបនាគុណភាពបេតុងនៅមិនទាន់រឹងមាំល្អ សូមប្រជាពលរដ្ឋមេត្តាអធ្រាស្រ័យនៅពេលក្រុមការងារបិទចរាចរណ៍ជាបណ្តោះអាសន្ន រងចាំបេតុងរឹងល្អទើបដាក់ដំណើរឲ្យប្រើប្រាស់៕(អូន ប៊ុនលី)

Related Articles

Close