អាជ្ញាធរខេត្តបន្ទាយមានជ័យកសាងឃឿនរ៉បមាត់ស្ទឹងខាងកើតស្ពានថ្មព្រះពន្លាឡើងវិញ ក្រោយពីបាក់ស្រុតខូចខាតដោយទឹកជំនន់

ស្ទះលូទឹកស្អុយហៀរពេញផ្លូវជះក្លិនស្អុយអាជ្ញាធរបានយករថយន្តមូបចេញ

  1. បន្ទាយមានជ័យ៖ ស្ទះលូទឹកស្អុយហៀរពេញផ្លូវជះក្លិនស្អុយអាជ្ញាធរបានយករថយន្តមូបទឹកចេញពីលូរនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥នៅចំណុចក្បែងរង្វង់មូលផ្លូវចូលច្រកទ្វារអន្តរាជាតិប៉ោយប៉ែត ភូមិប៉ោយប៉ែតសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

ប្រជាពលរដ្ឋប្រាប់ថា៖ អាចនឹងលូស្ទះទឹកស្អុយបានហូរចេញពីលូហូរពេញដងផ្លូវមានក្លិនស្អុយពិបាកដល់អ្នកក្បែរ និងធ្វើដំណើរព្រោះមានក្លិនស្អុយដែលហូរចេញពីលូមុខកាស៊ីណូឡាក់គីក្បែររង្វង់មូល ផ្លូវចូលច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដែលមានភ្ញៀវជាតិនិងអន្តរាជាតិចេញ.ចូលឆ្លងកាត់ត្រូវបានយកដៃបិតខ្ទប់ច្រមុះដោយមានក្លិនស្អុយខ្លាំងដែលមានរយៈ២ថ្ងៃទើបឃើញអាជ្ញាធរក្រុងប៉ោយប៉ែតយករថយន្តមកបូមទឹកចេញពីលូ។

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតបានបញ្ជាក់ថា៖ ក្រោយទទួលព័ត៌មានបានដឹងមានទឹកហូរចេញពីលូមកលើដងផ្លូវបង្កអោយមានក្លិនស្អុយអាជ្ញាធរនិងក្រុមការងារបានចុះពិនិត្យឃើញថាលូត្រូវបានស្ទះទើបទឹកហូរចេញមកក្រៅហើយបានយករថយន្តមូលទឹកចេញពីលូហើយអាចអោយក្រុមជំនាញពិនិត្យ និងស្តារកន្លែងលូស្ទះចេញ។

លោកបានសំណូមពរប្រជាពលរដ្ឋទាំងអស់នៅក្រុងប៉ោយប៉ែតត្រូវចូលរួមទុកដាក់សំរាមអោយបានល្អការពារទឹកភ្លៀងហូរចូលបង្កអោយមានការកកស្ទះលូទឹកស្អុយហូរចេញមកក្រៅបណ្តាលមានក្លិនស្អុយជាក់ស្តែងពេលនេះអាជ្ញាធរកំពុងបូមទឹកស្អុយចេញនិងរកកន្លែងស្ទះដើម្បីស្តារចេញការពារកកស្ទះទៀត៕ 

Related Articles

Close