អាជ្ញាធរខេត្តបន្ទាយមានជ័យកសាងឃឿនរ៉បមាត់ស្ទឹងខាងកើតស្ពានថ្មព្រះពន្លាឡើងវិញ ក្រោយពីបាក់ស្រុតខូចខាតដោយទឹកជំនន់
អាជ្ញាធរខេត្តបន្ទាយមានជ័យកសាងឃឿនរ៉បមាត់ស្ទឹងខាងកើតស្ពានថ្មព្រះពន្លាឡើងវិញ ក្រោយពីបាក់ស្រុតខូចខាតដោយទឹកជំនន់
បន្ទាយមានជ័យ៖ អាជ្ញាធរខេត្តបន្ទាយមានជ័យកសាងឃឿនរ៉បមាត់ស្ទឹងខាងកើតស្ពានថ្មព្រះពន្លាឡើងវិញ ក្រោយពីបាក់ស្រុតខូចខាតដោយទឹកជំនន់នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ស្ថិតភូមិ.សង្កាត់ព្រៈពន្លា ក្រុងសិរីសោភ័ណ។
លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណបានប្រាប់ថា៖ ឃឿនមាត់ស្ទឹងខាងកើតជាប់ក្បាលស្ពានថ្មីឆ្លងស្ទឹងសិរីសោភ័ណត្រូវបានជួសជុល និងកសាងឡើងវិញ ក្រោយរងការខូចខាតដោយទឹកជំនន់ឆ្នាំកន្លងទៅ និងរងការប្រេះបេតុងផ្លូវពីក្បាលស្ពានទៅដល់មុខវត្តព្រៈពន្លា។
លោកបានបញ្ជាក់ឃឿនបេតុងដែលរងការខូចខាតបាក់ស្រុតដោយទឹកជំនន់ត្រូវបានកសាង និងជួសជុលឡើងវិញដោយថវិកាខេត្តបន្ទាយមានជ័យដែលបានកសាងឃឿនជាប់ស្ពានបេតុងឆ្លងស្ទឹងដើម្បីអោយស្ពានថ្មរឹងមាំនិងអោយបានយូរអង្វែងដែលជាអំណោយសម្តេចតេជោ ហ៊ុន សែន កាលអតីតជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
លោក ស្រេង សុផល បានបញ្ជាក់ថា៖ ដោយឡែកផ្លូវបេតុងជាប់មាត់ស្ទឹងខាងកើតពីចំណុចក្បាលស្ពានថ្មដល់មុខវត្តព្រៈពន្លាដែលរងការខូចខាតបាក់និងប្រេះបេតុងដោយទឹកជំនន់កាលពីកន្លងទៅផ្លូវត្រូវគម្រោងធ្វើការជួសជុលឡើងវិញដូចគ្នាដើម្បីអោយប្រជាពលរដ្ឋទៅមកដោយងាយស្រួលក្នុងការធ្វើដំណើរ៕