ខឹងប្រពន្ធសំលែងលះ ដុតផ្ទះម៉ែឪឆេះខ្ទិចអស់មួយខ្នង ត្រូវបានឃាត់ខ្លួន

ខឹងប្រពន្ធសំលែងលះ ដុតផ្ទះម៉ែឪឆេះខ្ទិចអស់មួយខ្នង ត្រូវបានឃាត់ខ្លួន

បន្ទាយមានជ័យ៖ ខឹងប្រពន្ធសំលែងលះ ដុតផ្ទះម៉ែឪឆេះខ្ទិចអស់មួយខ្នង និងខូចខាតសម្ភារៈជាង10ម៉ឺនបាត ត្រូវបានឃាត់ខ្លួននៅរសៀលថ្ងៃទី05 ខែឧសភា ឆ្នាំ2025ស្ថិតនៅភូមិទួលប្រាសាទ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

នាយប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ោយប៉ែតបានប្រាប់ថា៖ ក្រោយអគ្គីភ័យឆាបឆេះផ្ទះកម្លាំងចុះអន្តរាគមន៍ពន្លត់ដែលរថយន្តពន្លត់អគ្គីភ័យបានបាញ់ពន្លត់មិនរាលដាលឆេះដល់ផ្ទះអ្នកជិតខាងតែអគ្គីភ័យបានឆាបឆេះផ្ទះមួយខ្នងទាំងស្រុង និងសម្ភារៈ ហើយកម្លាំងឃាត់ខ្លួនជនសង្ស័យម្នាក់ដែលជាអ្នកបង្កដុតផ្ទះមានឈ្មោះ ជុំ រតនៈ ភេទប្រុស អាយុ31ឆ្នាំ(ត្រូវជាកូនម្ចាស់ផ្ទះ)។

នាយប៉ុស្តិ៍នគរបាល បញ្ជាក់ថា៖ ក្រោយឃាត់ខ្លួនជនបង្កដែលដុតផ្ទះឆេះអស់ទាំងស្រុងឈ្មោះ ជុំ រតនៈ បាននាំយកសាកសួរនៅប៉ុស្តិ៍នគរបាលសង្កាត់ប៉ោយប៉ែតបានសារភាពថាខ្លួនពិតជាបានដុតផ្ទះចោលព្រោះខឹងប្រពន្ធសុំលែងលះ នៅពេលឪពុកទៅធ្វើការ បាត់ហើយឈ្លោះប្រកែកគ្នាជាមួយប្រពន្ធនៅផ្ទះ។

នាយប៉ុស្តិ៍បានបញ្ជាក់ថា៖ ម្ចាស់ផ្ទះឈ្មោះ ជុំ ចាន់ថន អាយុ61ឆ្នាំ(មុខរបរសន្តិសុខ)ដែលត្រូវកូនបង្កើតខឹងប្រពន្ធសុំលែងលះដុតផ្ទះឆេះអស់មួយខ្នងទាំងស្រុងជាប្រភេទផ្ទះឈើលើថ្មក្រោមដែលមានទំហំ9ម៉ែត្រគុណ12ម៉ែត្រ និងរងការខូចខាតទ្រព្យសម្បត្តិ៍ក្នុងផ្ទះអស់ជាង10ម៉ឺនបាត ។

ជនសង្ស័យដែលត្រូវជាកូនបង្កើតដុតផ្ទះឪពុកម្តាយឆេះអស់ទាំងស្រុង និងសម្ភារៈជាង10ម៉ឺនបាតក្រោយកម្លាំងជំនាញប៉ុស្តិ៍នគរបាលសង្កាត់ប៉ោយប៉េតសាកសួរហើយត្រូវបានកសាងសំណុំរឿងអនុវត្តន៍បន្ត៕

Related Articles

Close